Khmer Dictionary: វរ
Chuon Nath's Khmer-Khmer Dictionary
-
វរ
( កិ.កិរិយាសព្ទ )
ទាស់ការ, ទាស់ទំនង; នាំឲ្យមានរវល់ឥតប្រយោជន៍; នាំឲ្យទាស់ដំណើរ ។
- វរហើយ ! ទាស់ហើយ ! ។
- កុំវរ ! កុំរវល់ !; នាំវរ នាំរវល់; វរវឹក ឬ វឹកវរ ច្របូកច្របល់; ធ្វើឲ្យច្រឡំបល់, ឲ្យទាស់ការ ។
- វរវឹកទទឹកស្ងួត (ព. ប្រ.) ច្របូកច្របល់ដូចគេយករបស់ទទឹកដាក់លាយនឹងរបស់ស្ងួត (ព. សា.) : វរវឹកទទឹកស្ងួតអស់ទៅហើយ !
-
វរ
( គុ.គុនសព្ទ )
[ វ ]
or វរៈ (វៈរៈ)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វរគុណ គុណដ៏ប្រសើរ, គុណគាប់ ។
- វរចក្រ ចក្រដ៏ប្រសើរ ។
- វរជន ជនប្រសើរ ។
- វរជ័យ ជម្នះដ៏ប្រសើរ ។
- វរញ្ញូ អ្នកដឹងធម៌ដ៏ប្រសើរ (ព្រះពុទ្ធ) : ព្រះវរញ្ញូ ។
- វរតនូ ឬ - វរនារី ស្រ្តីល្អឆ្នើម ។
- វរទាន ការឲ្យពរ; ការឲ្យរង្វាន់ ។
- វរនាថ ពំនាក់ដ៏ប្រសើរ ។
- វរបិតា បិតាប្រសើរ (បិតាក្សត្រិយ៍) : ព្រះវរបិតា ។ វរបុរស បុរសប្រសើរ, ប្រុសថ្លៃ ។
- វរមន្រ្តី មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី ។
- វរមាតា មាតាប្រសើរ (មាតាក្សត្រិយ៍) : ព្រះវរមាតា ។
- វរមិត្ត ឬ
- --មិត្រ មិត្រប្រសើរ ។
- វរយោសិត ស្រ្តីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ ។
- វររាជ ស្តេចប្រសើរ ។
- វរលញ្ឆករ ត្រាដ៏ប្រសើរ (ព្រះរាជមុទ្រា) : ព្រះវរលញ្ឆករ ។ វរលក្ខណ៍ លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ ។
- វរវង្ស វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់ ។
- វរវណ្ណិនី ស្រ្តីមានសម្បុរល្អ, នាងឆើតឆោម ឬនាងឆោមឆាយ ។
- វរវៀងជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀងជ័យ) ។
- វរសេនិយ ឬ - វរសេនីយ៍ (វៈរៈសេន៉ី) : វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។
- វរសេនីយ៍ទោ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៅត្រង់ចន្លោះ វរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។
- វរសេនីយ៍ឯក ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។
- វរោកាស (< វរ + ឱកាស) ឱកាសប្រសើរ ។
- វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ល។
Headley's Khmer-English Dictionary
-
វរ
( adj )
[vɔɔ]
to be high, exalted, excellent, superb; noble, of high rank / standing; distinguished, well-known; highly placed (in this meaning វរ usually occurs as a prefixed element in words of Indic origin)
-
វរ
( v )
[vɔɔ]
to be in trouble or confusion; to suffer failure, go wrong; to annoy, disturb (2) vɔɔ, vɔɔreaʔ-, veaʔreaʔ-
Eg. ជ!: Oh, my! You'd better watch out! Now you've done it! -
វរាសនៈ
( n )
[veaʔriesaʔnaʔ]
expensive seats, best seats (e.g. the front seats for a stage show, the back seats for a movie)
-
វរុណ
( n )
[veaʔrun]
Varuna (the Vedic god of water, the ocean, and rain)
-
វរុណ
( n )
[veaʔrun]
one of the legendary inventors of alcohol; his partner was សុរៈ
-
វរោកាស
( n )
[veaʔroukaah]
good time / opportunity / chance
-
វរោត្តម
( adj )
[veaʔroutdɑm]
to be superior and excellent, prominent, eminent, accomplished
-
វរ្មិត
See: វម្មិត -
វរ្ម័ន
( n )
[voarman, veaʔraʔman]
Varman (title used by Cambodian kings)
Eg. ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន: King Norodom Sihanouk Varman -
វរ្ម័ន
( n )
[voarman, veaʔraʔman]
armor, protective coat of armor