Khmer Dictionary: វិបត្តិ
Chuon Nath's Khmer-Khmer Dictionary
-
វិបត្តិ
( ន.នាមសព្ទ )
[--បុ័ត-តិ ឬ --ប័ត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីប្រែប្រួល; ដំណើរថ្លោះធ្លាក់; សេចក្ដីវិនាស, អន្តរាយ; វិបរិត; ដំណើរទទួលគ្រោះថ្នាក់, ការរងទុក្ខលំបាក; ដំណើរដុនដាប, ទន់ទាប; ការភ្លាត់ខុស, ការខុសទំនង; ដំណើរហិនហោច, លិចលង់, ធ្លាក់ខ្លួន; សេចក្ដីស្លាប់ : មានវិបត្តិ, ប្រទះវិបត្តិ, វិបត្តិចរិត ។
- វិបត្តិការណ៍ ឬ - វិបត្តិហេតុ ហេតុ, ដំណើរ ឲ្យកើតវិបត្តិ ។
- វិបត្តិមូល ឫសឬទីតាំងនៃវិបត្តិ, ដើមកំណើតវិបត្តិ ។ល។
Headley's Khmer-English Dictionary