Khmer Dictionary: ពិសុទ្ធ
Chuon Nath's Khmer-Khmer Dictionary
-
ពិសុទ្ធ
( គុ.គុនសព្ទ ) [--សុត ] or វិសុទ្ធ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិសុទ្ធ; វិឝុទ្ធ) ស្អាតវិសេស, ហ្មត់ហ្មង ឥតមន្ទិល; ច្រើននិយាយជាមួយនឹងពាក្យ ពិសេស ឬ វិសេស ថា : ពិសេសពិសុទ្ធ ឬ វិសេសវិសុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិសេស ១ ន.) ។
-
ពិសុទ្ធិ
( ន.នាមសព្ទ ) [--សុត-ធិ ឬ--សុត ] or វិសុទ្ធិ ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិសុទ្ធិ; វិឝុទ្ធិ) សេចក្ដីស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល; សេចក្ដីបរិសុទ្ធ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
Headley's Khmer-English Dictionary
-
ពិសុទ្ធ
( adj ) [piʔsot] - detail »
to be clean, pure, bright, flawless, unsullied; most beautiful
-
ពិសុទ្ធិ
( n ) [piʔsot, piʔsottʰiʔ] - detail »
supreme beauty, purity, splendor, brightness; perfection