Khmer Dictionary: វិហារ
Chuon Nath's Khmer-Khmer Dictionary
-
វិហារ
( ន.នាមសព្ទ )
[--ហ៊ា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការនៅ, ការនៅអាស្រ័យ ។ លំនៅ, កុដិធំ, ទីវត្ត (ទាំងមូល) សម្រាប់ពួកបព្វជិតពុទ្ធសាសនិក ។ ខ្មែរហៅតាមទម្លាប់ ចំពោះតែឧបោសថាគារ (រោងឧបោសថ៍) ថា “វិហារ” : សង់វិហារ, បុណ្យឆ្លងវិហារ ។
- វិហារកម្ម (--ហារៈក័ម) ការសាងវត្ត; ការធ្វើវិហារ ។
- វិហារបាល (--ហារៈបាល) អ្នករក្សាទីវត្ត, អ្នកអ្នកថែវត្ត ។
- វិហារបាលិនី (--ហារៈប៉ា--) ស្រ្តីអ្នកថែទីវត្ត; ដូនជីឬយាយជី ។
- វិហារភណ្ឌ (--ហារៈភ័ន) របស់សម្រាប់កុដិធំ; របស់សម្រាប់វត្ត, ទ្រព្យវត្ត (ទ្រព្យសង្ឃ) ។
- វិហារមហកម្ម (--ហារៈមៈហៈក័ម) បុណ្យឆ្លងវត្ត; ឬបុណ្យឆ្លងវិហារ ។
- វិហារវត្ថុ (--ហារៈវ័ត-ថុ) អ្វីៗដែលមាននៅក្នុងទីវត្តមានដើមឈើ, ដំណាំជាដើម ។
- វិហារវិឃាសាទ (--ហារៈ-សាត) អ្នកបរិភោគបាយដែលក្នុងវត្ត (អ្នកស៊ីបាយវត្ត); បើស្រ្តីជា វិហារវិឃាសាទិកា ។ល។
Headley's Khmer-English Dictionary
-
វិហារ
( n )
[viʔhie]
Buddhist temple, the main building for worship in a Buddhist temple complex; sanctuary, church
-
វិហារ
( n )
[viʔhie]
staying, living, dwelling; relaxation, recreation