Khmer Dictionary: វេទិកា
Chuon Nath's Khmer-Khmer Dictionary
-
វេទិកា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ភ្នាក់ដៃ; បង្កាន់ដៃ; ក្តារហ៊ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់ គឺថ្នាក់ដែលគេលើកតម្កល់ឲ្យខ្ពស់ជាងទីម្ខាង (សម្រាប់អង្គុយមើលមហោស្រពជាដើម ឲ្យស្រឡះភ្នែក) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗ ដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម ។
- វេទិកាស្វៃរិន វេទិកាសេរី; វេទិកាទំនេរ ។ ពាក្យនេះប្រើសំដៅយកខ្ទង់ឬទំព័រសារពត៌មាន ដែលគេបើកសម្រាប់ឲ្យមហាជនសរសេរអត្ថបទផ្សេងៗផ្ញើទៅចុះផ្សាយដើម្បីបញ្ចេញយោបល់របស់ខ្លួន (តម្រូវនឹងពាក្យបារាំងថា Tribune libre) ។
Headley's Khmer-English Dictionary
-
វេទិកា
( n )
[veitiʔkaa]
platform, pulpit, podium; chair, seat; grandstand.
-
វេទិកា
[veitiʔkaa]
forum
Eg. ខ្ញុំពុំទាន់ដែលបានយកទំព័រសារពត៌មានធ្វើជាវេទិកាសំរាប់ដោះស្រាយទេ: I have never used the pages of the newspaper as a forum for a solution (to political problems).