Khmer Dictionary: វេរ
Chuon Nath's Khmer-Khmer Dictionary
-
វេរ
( កិ.កិរិយាសព្ទ )
ប្រគល់ឬប្រគេនអ្វីៗ ឲ្យដោយបញ្ចេញវាចាថា តាមគ្នា (ព. ពុ.) : វេរភត្ត, វេរកុដិ, វេរសាលាប្រគេនជំនុំសង្ឃ ។ វេរចង្ហាន់សង្ឃ ឈ្មោះរបៀបមង្គលការមួយយ៉ាង ធ្វើដោយពិធីវេរភត្ត និងគ្រឿងបរិក្ខារប្រគេនភិក្ខុសង្ឃ : រៀបមង្គលការវេរចង្ហាន់សង្ឃ ។
-
វេរ
( កិ.កិរិយាសព្ទ )
ងាកបែរទ្រេតឬបញ្ឆៀង, ងាកបែររេ : សសរវេរ, ដើមឫស្សីត្រូវខ្យល់ខ្លាំង វេរមកលើផ្លូវ, ទូកវេរ ។
- វៀចវេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀច) ។
-
វេរ
( ន.នាមសព្ទ )
ដំណើរយកវេនគ្នា, ដំណើរធ្វើការឲ្យគ្នាទៅវិញទៅមកម្តងម្នាក់ : យកវេរ, ជំពាក់វេរគេ, សងវេរគេ (និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា យកដៃ, ជំពាក់ដៃគេ, សងដៃគេ) ។
Headley's Khmer-English Dictionary
-
វេរ
( v )
[vei]
to incline, lean, veer, deviate from.
-
វេរ
( adj )
[vei]
to be bent, lopsided
-
វេរ
( v )
[vei]
to give a gift to a monk, bestow, confer
Eg. ... រួចវេរភត្តាហារ ប្រគេនព្រះសង្ឃ: then they give food to the monks. -
វេរ
( n )
[vei]
helping each other in some job, taking turns to help one another (esp. with harvesting); turn, tour (e.g. of duty)
-
វេរប្បដិវេរ
( n )
[veirappaʔdeʔvei]
reciprocal hostility
-
វេរមណី
( n )
[veireaʔmeaʔnii]
abstaining from, abstinence, avoidance
-
វេរម្ភវាត
( n )
[veiroampʰeaʔviet]
hurricane
-
វេរវេគ
( n )
[veireaʔveik]
degree of hostility, strength of enmity
-
វេរា
( n )
[veirie]
hatred, hostility, enmity; revenge; predestined misfortune (caused by past actions)
-
វេរិ
See: វេរី