Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្កែ

Chuon Nath's Khmer-Khmer Dictionary
  1. សង្កែ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​អសារ​ជាតិ​មួយ​ប្រភេទ សាច់​ស​រឹង, អ្នក​ស្រុក​កណ្ដាល​ស្ទឹង​ពេញ​ចិត្ត​ដាំ​តាម​ភ្លឺ​ស្រែ, ជ្រុះ​ស្លឹក​មក​នាំ​ឲ្យ​ដី​ស្រែ​ចម្រើន​ជាតិ​ល្អ, ជា​ឈើ​ងាយ​កើត ទោះ​កាប់​ក្របែល​ដើម​ទុក​ឲ្យ​នៅ​តែ​គល់ ក៏​អាច​ចាប់​ដុះ​ជា​លំពង់​លូតលាស់​ចម្រើន​ឡើង​ទៀត​បាន, គេ​ប្រើ​ការ​បន្ទំ​ល័ក្ត​ក៏​បាន ធ្វើ​ជា​ឧស​ដុត​ក៏​បាន ស្លឹក​ប្រើ​ការ​មូរ​បារី​ក៏​បាន, ជា​ឈើ​មាន​ប្រយោជន៍ គួរ​ប្រជា​ពលរដ្ឋ​គ្រប់​ស្រុក​ពេញ​ចិត្ត​ដាំ​តាម​ភ្លឺ​ស្រែ​រាល់​គ្នា ឬ​ដាំ​ធ្វើ​ជា​របង​ភូមិ​របង​ចម្ការ​ផង​ក៏​ស្រួល​ណាស់, បើ​ឧស្សាហ៍​កាប់​កាត់​សម្រួល​រឿយ​ៗ មិន​ចម្រើន​ម្លប់​ដល់​ទៅ​បោក​ស្រូវ ឬ​បោក​ដំណាំ​ឲ្យ​អន់​ឡើយ ។
  2. សង្កែ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​បាត់ដំបង ។
Headley's Khmer-English Dictionary
  1. សង្កែ ( n ) [sɑŋkae]
    kind of tree (Combretum quadrangulare or lacriferum; the dried leaves may be used as a substitute for cigarette paper and the wood is used for firewood)


Prohok Solutions @2017 : Learn Khmer | Khmer Calendar