Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្គម

Chuon Nath's Khmer-Khmer Dictionary
  1. សង្គម ( ន.នាមសព្ទ ) [សង់-គំ ឬ--គៈមៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ជួប​ជុំ​គ្នា, ការ​ប្រជុំ​គ្នា; ការ​រាប់​រក​គ្នា, ការ​ប្រមូល​រួប​រួម​ផ្តុំ​មនុស្ស​ឬ​សត្វ : សង្គម​មនុស្ស, សង្គម​សត្វ ។ វេវ. សង្គតិ ។
    - សង្គម​កិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉--) កិច្ច​ការ​ក្នុង​សង្គម​ឬ​របស់​សង្គម; កិច្ច​ការ​ដែល​ធ្វើ​ឡើង​ដើម្បី​ជួយ​យឹតយោង​សង្គម​មនុស្ស​ឲ្យ​បាន​សុខ​ចម្រើន ។ ឈ្មោះ​ក្រសួង​រដ្ឋ​មន្រ្តី​មួយ​កាន់កាប់​មុខ​ការ​ដូច​ពោល​ខាង​លើ​នេះ : ក្រសួង​សង្គម​កិច្ច ។
    - សង្គមដ្ឋាន, --មាល, --សភា, --សាលា ទី​ឬ​រោង​សម្រាប់​ប្រជុំ ។
    - សង្គម​ភាព ភាព​នៃ​សង្គម ។ល។
Headley's Khmer-English Dictionary
  1. សង្គម ( n ) [sɑŋkum, saŋkeaʔmeaʔ]
    society (e.g. Cambodian society); meeting, gathering; connection, relation, liaison, contact, intercourse; acquaintance, familiarity
  2. សង្គមានុគ្រោះ ( n ) [sɑŋkeaʔmienuʔkrʊəh]
    welfare of the society
  3. សង្គមិក ( n ) [sɑŋkeaʔmɨk]
    full member (of a corporate body)
  4. សង្គមិយភាព ( n ) [sɑŋkeaʔmiiyeaʔpʰiep]
    sociability
  5. សង្គមី ( n ) [sɑŋkeaʔmii]
    universal agreement, accord, harmony, unanimity
  6. សង្គមូបនីយកម្ម ( n ) [sɑŋkeaʔmuupaʔniiyeaʔkam]
    socialization, collectivization


Prohok Solutions @2017 : Learn Khmer | Khmer Calendar