Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សត

Chuon Nath's Khmer-Khmer Dictionary
  1. សត ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [សៈតៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝត) ចំនួន​រយ, រយ (១០០) គុ. ច្រើន (ជា អនេកត្ថ​សំខ្យា) ។
    - សត​ទិន ឬ​
    - សត​ពារ,
    - សត​វារៈ មួយ​រយ​ថ្ងៃ:
    - បុណ្យ​សត​ទិន បុណ្យ​មួយ​រយ​ថ្ងៃ គឺ​បុណ្យ​ដែល​គេ​ធ្វើ​ឧទ្ទិស​ផល​ចំពោះ​បុគ្គល​ដែល​ទទួល​មរណ​ភាព​ទៅ​ហើយ គ្រប់​មួយ​រយ​ថ្ងៃ (ហៅ បុណ្យ សតិម​ទិន ឬ បុណ្យ​សតិម​ពារ, សតិម​វារៈ “បុណ្យ​គម្រប់​មួយ​រយ​ថ្ងៃ” ក៏​បាន) ។
    - សត​បត្ត, --បត្រ ឬ --ប័ត្រ (--បាត់) ផ្កា​ដែល​មាន​ត្របក​ឬ​ស្រទាប់​ច្រើន; ជា​ឈ្មោះ​ផ្កា​ឈូក​មួយ​ប្រភេទ មាន​ត្របក​ច្រើន​ស្រទាប់, អ្នក​ស្រុក​ខ្លះ​ហៅ ឈូក​មួយ​រយ​ស្រទាប់ ។
    - សត​បទី (--ប៉ៈ--) សត្វ​ដែល​មាន​ជើង​ច្រើន, ក្អែប ។
    - សត​បទី​ជាតិ (--ប៉ៈទីជាត) ជាតិ​សត្វ​មាន​ជើង​ច្រើន, សត្វ​ពួក​ក្អែប (ហៅ សត​បទី​សត្ត ឬ --សត្វ ក៏​បាន) ។
    - សតប្បមាណ ឬ --ប្រមាណ (សៈត័ប-ប៉ៈ ឬ ប្រៈ-ម៉ាន) ចំនួន​មួយ​រយ ។
    - សត​មូលី វល្លិ​មាន​មើម​ច្រើន, វល្លិ​សាមសិប ។
    - សត​រង្សី ឬ សត​តេជះ អ្នក​ដែល​មាន​រស្មី​ច្រើន​ឬ​មាន​តេជះ​ច្រើន (ព្រះ​អាទិត្យ) ។
    - សត​វត្ស ឬ - សត​វត្សរ៍ (--វ័ត) ឆ្នាំ​មួយ​រយ; កាល​កំណត់​មួយ​ជុំ​រយ​ឆ្នាំ​ឬ​មួយ​ខួប​រយ​ឆ្នាំ : គ្រិស្ដ​សករាជ​តាំង​ក្នុង​ខាង​ដើម​សតវត្សរ៍​ទី ៦ នៃ​ពុទ្ធ​សករាជ គឺ​តាំង​ឆ្នាំ​ទី ១ ពី​ក្នុង​កាល​ពុទ្ធ​សករាជ ៥៤៣ (ក្រោយ​ពុទ្ធ​សករាជ ៥៤២ ឆ្នាំ); ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ស និង វត្សរ៍ ផង ។
    - សតាង្គ (សះតាង; បា. សតង្គ < សត + អង្គ; សំ. ឝតាង្គ < ឝត + អង្គ “ចំណែក”) ចំណែក​មួយ​រយ ។ល។
Headley's Khmer-English Dictionary
  1. សត ( num ) [saʔtaʔ]
    hundred
  2. សត ( adj ) [saʔtaʔ]
    to be many, numerous
  3. សតនាគនហុត ( n ) [saʔtaʔniekeaʔneaʔhut]
    royal capital of Laos (another name for Luang Prabang)

    Reference: ក្រុង ស្រីសតនាគនហុត
  4. សតាង្គ ( n ) [saʔtaaŋ]
    one-hundredth part
  5. សតិ ( n ) [saʔteʔ]
    consciousness; conscience; mind, spirit; reason; memory, remembrance, recognition
  6. សតិម ( n ) [saʔteʔmaʔ]
    the completion of 100, (the) 100th
  7. សតេកិច្ឆាបត្តិ ( n ) [saʔteekəccʰaabat, saʔtee-kəccʰaapatteʔ]
    pardonable sin (for a monk)
  8. សតេកិច្ឆៈ ( adj ) [saʔteekəccʰaʔ]
    to be pardonable, curable, correctable
  9. សត្ត ( num ) [sat, sattaʔ-]
    seven
  10. សត្ត ( n ) [sat, sattaʔ-]
    animal, living creature; life; soul

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar