Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សត្ត

Chuon Nath's Khmer-Khmer Dictionary
  1. សត្ត ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [ស័ត-តៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សប្ត, សប្តន៑) ប្រាំ​ពីរ (៧) ។
    - សត្ត​ខណ្ឌ (--ខ័ន) ៧ សង្កាត់, ៧​ផ្ទាំង; ចីវរ​សត្ត​ខណ្ឌ ចីវរ​មាន​ផ្ទាំង​៧ ។
    - សត្ត​ទិន ឬ - សត្ត​វារៈ, --ពារ ៧​ថ្ងៃ: នៅ​អស់​សត្ត​ទិន គឺ​រវាង​៧​ថ្ងៃ (មួយ​សប្តាហ៍): ក្នុង​មួយ​សត្ត​វារៈ ។
    - សត្ត​ពិធ ៧​យ៉ាង, ៧​បែប; ៧​មុខ ។
    - សត្ត​បរិ​ភណ្ឌ ភ្នំ​៧ សង្កាត់​ដែល​ព័ទ្ធ​ភ្នំ​ព្រះ​សុមេរុ ។
    - សត្ត​ភូមិក ដែល​មាន​ជាន់​ឬ​ថ្នាក់​៧ : ផ្ទះ​សត្ត​ភូមិក (ផ្ទះ​៧​ជាន់) ។
    - សត្ត​មាស ៧​ខែ ។
    - សត្តាហៈ ឬ សប្តាហៈ, សប្តាហ័ន, សប្តាហ៍ (បា. សត្តាហ < សត្ត + អហ “ថ្ងៃ”; សំ. សប្តាហន < សប្ត “៧” + អហន “ថ្ងៃ”) ៧​ថ្ងៃ; រវាង ៧ ថ្ងៃ, មួយ​ខួប ៧ ថ្ងៃ : មួយ​សត្តាហៈ; សប្តាហៈ ទី ១ ។
    - សត្តាហកាលិក ភេសជ្ជៈ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ត្រូវ​ទុក​ខ្លួន​ឯង ឆាន់​បាន​យ៉ាង​យូរ​ត្រឹម ៧ ថ្ងៃ (ព. វិ. ពុ.) ។
    - សត្តាហ​កិច្ច,
    - សប្តាហ​ក្រឹត្យ ឬ - សត្តាហ​ករណីយ​កិច្ច កិច្ច​ធុរៈ​ដែល​ភិក្ខុ-សាមណេរ អ្នក​កំពុង​នៅ​ចាំ​វស្សា ត្រូវ​អធិដ្ឋាន​ចិត្ត​កំណត់​ថ្ងៃ​ហើយ​ចេញ​ទៅ​នៅ​ក្រៅ​អាវាស​បាន​យ៉ាង​យូរ​ត្រឹម​៦​យប់ (ព. វិ. ពុ.) ។ល។
  2. សត្ត ( ន.នាមសព្ទ ) [ស័ត, បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ស័ត-តៈ] or សត្វ (--ត្វៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    បុគ្គល​អ្នក​ជាប់​ជំពាក់​ក្នុង​អារម្មណ៍​ឬ​ក្នុង​បំណង; ខ្យល់​ដក​ដង្ហើម, ជីវិត, ប្រាណ, បុគ្គល​មាន​ជីវិត (ក្នុង​លោក​ទាំងអស់); កម្លាំង, ពល​ស័ក្ដិ, អំណាច, សេចក្ដី​ក្លាហាន; អធ្យាស្រ័យ; ការ​តាំង​ចិត្ត; សេចក្ដី​បរិសុទ្ធ, គុណ​សម្បត្តិ​នៃ​សេចក្ដី​បរិសុទ្ធ; សេចក្ដី​ពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ... ។
    - សត្តក្ខ័យ ឬ - សត្វក្ស័យ ដំណើរ​អស់​អំណាច, អស់​កម្លាំង;... ។
    - សត្ត​គុណ ឬ - សត្វ-- គុណ​នៃ​សេចក្ដី​​បរិសុទ្ធ ។
    - សត្ត​ឃាត ឬ - សត្វ-- ការ​ពិឃាត​សត្វ : ទី​សត្ត​ឃាត, ផ្សារ​សត្ត​ឃាត ទី, ផ្សារ ពិឃាត​សត្វ ។
    - សត្ត​ឃាតកៈ ឬ - សត្វ-- អ្នក​ពិឃាត​សត្វ (បើ​ស្ត្រី​ជា --ឃាតិកា) ។
    - សត្ត​ឃាតដ្ឋាន ឬ - សត្វ​ឃាតស្ថាន ទី​សម្រាប់​ពិឃាត​សត្វ ឬ​ទី​ដែល​ពិឃាត​សត្វ ។
    - សត្ត​នាយក ឬ - សត្វ-- (--យក់) អ្នក​នាំ​សត្វ, អ្នក​ទូន្មាន​ប្រដៅ​សត្វ; ព្រះ​ពុទ្ធ ។
    - សត្ត​និករ, --និកាយ ឬ - សត្វ-- ពួក​សត្វ ។
    - សត្ត​លោក ឬ - សត្វ-- (ស័ត-ត លោក ឬ ស័ត-ត្វៈ--) លោក​គឺ​ពពួក​សត្វ, ដែល​រាប់​ថា​ជា​លោក​មួយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​សត្វ​លោក តែង​មាន​ការ​ស្ទោក ព្រោះ​លោក​ធម៌ ឥត​លាភ​អាក់​អន់​ មាន​លាភ​ត្រេកអរ ចិត្ត​រែង​ត្រាច់​ចរ រវើក​ឥត​ស្រាក ។ល។
    - សត្ត​វិជ្ជា ឬ - សត្វ​វិទ្យា វិជ្ជា​សម្រាប់​រក្សា​សត្វ, វិជ្ជា​ពេទ្យ​សត្វ ។
    - សត្ត​សញ្ញា សេចក្ដី​សម្គាល់​ថា​សត្វ; សញ្ញា​របស់​សត្វ ។
    - សត្ត​សារ ឬ - សត្វ-- ខ្លឹម​របស់​សត្វ; (អ្នក​មាន​បុណ្យ​អស្ចារ្យ, អច្ឆរិយ​មនុស្ស, ព្រះ​ពុទ្ធ) ។ ល ។
Headley's Khmer-English Dictionary
  1. សត្ត ( num ) [sat, sattaʔ-]
    seven
  2. សត្ត ( n ) [sat, sattaʔ-]
    animal, living creature; life; soul
  3. សត្តាហៈ ( n ) [sattaahaʔ]
    seven days, one week
  4. សត្តិ ( n ) [satteʔ]
    ability, power, faculty


Prohok Solutions @2017 : Learn Khmer | Khmer Calendar