Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សន្ធិ

Chuon Nath's Khmer-Khmer Dictionary
  1. សន្ធិ ( ន.នាមសព្ទ ) [សន់-ធិ ]
    (សំធិ) ការ​ត, តំណ, ទី-ត, ការ​ត​ភ្ជាប់ ។ ព. វ. វិធី​ត​អក្សរ​របស់​បទ​មួយ​ៗ​ឲ្យ​ជាប់​គ្នា សម្រាប់​ភាសា​សំស្រ្កឹត, បាលី, ដូច​ជា គមន “ការ​ទៅ, ដំណើរ​ទៅ” + អាគមន “ការ​មក, ដំណើរ​មក” ត​ភ្ជាប់​ជា គមនាគមន “ដំណើរ​ទៅ​និង​មក”; ខ្មែរ​យក​មក​ប្រើ​ជា គមនាគមន៍ (គៈមៈនាគំ) ការ​ឬ​ដំណើរ​ទៅ​និង​មក ។ សន្ធិ​សម្រាប់​ប្រើ​ក្នុង​តន្តិ​ភាសា​ឯ​ទៀត​ដូច​យ៉ាង​ភាសា​បារាំង​សែស : La école) ត​ភ្ជាប់​ថា L'école) ជាដើម ។ សន្ធិ​កិរិយោបករណ៍ (សន់-ធិកិរ៉ិយ៉ោប៉ៈ-ក; បា. < សន្ធិ + កិរិយា + ឧបករណ) ឧបករណ៍​នៃ​ការ​ត​អក្សរ គឺ​បែប​ដែល​ចែក​ចេញ​ទៅ​ច្រើន​យ៉ាង​ប្រាប់​វិធី​ត​អក្សរ (ព. វិ.) ។ សន្ធិច្ឆេទ (សន់-ធិច-ឆេទៈ ឬ --ឆែត) ការ​កាត់​បទ​សន្ធិ​ញែក​ឲ្យ​ឃើញ​តាម​រូប​ដើម, ដូច​ជា គមនាគមន៍ កាត់​ញែក​ជា គមន-- អាគមន៍ (ព. វ.) ។ ការ​កាត់​ទី-ត​មាន​ជញ្ជាំង​ផ្ទះ​ជាដើម : សន្ធិច្ឆេទ​កម្ម (សន់-ធិច-ឆេទៈ ក័ម) អំពើ​កាត់​ទី-ត គឺ​អំពើ​របស់​ចោរ​ដែល​លប​កាត់​ជញ្ជាំង​ផ្ទះ​ជាដើម ហើយ​ចូល​លួច​ទ្រព្យ​គេ : ចោរ​ធ្វើ​សន្ធិច្ឆេទ​កម្ម ។ សន្ធិ​មុខ មុខ​តំណ, មុខ​ដែល​ត​ភ្ជាប់​គ្នា ។ សន្ធិ​សញ្ញា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្ធាន​សញ្ញា ក្នុង​ពាក្យ សន្ធាន) ។ល។
Headley's Khmer-English Dictionary
  1. សន្ធិ ( n ) [sɑntʰiʔ]
    joining, fastening; junction, joint, place of fastening; compounding / combining of words (esp. in Sanskrit or Pali)


Prohok Solutions @2017 : Learn Khmer | Khmer Calendar