Khmer Dictionary: សប្បាយ
Chuon Nath's Khmer-Khmer Dictionary
-
សប្បាយ
( ន.នាមសព្ទ )
[ស័ប-បាយ ឬ ត. ទ. ស្រ. សៈបាយ ]
( បា.បាលី ( បាលីភាសា ) )
ដំណើរនៅជាសុខ, ដំណើរមិនមានទុក្ខ, មិនមានព្រួយ, មិនមានជំងឺ : នៅដោយសប្បាយ, ឥតមានសប្បាយ ។ ខ្មែរប្រើជា កិ. ក៏បាន “នៅជាសុខ, ឥតព្រួយ, ឥតរោគ” : ខ្ញុំមិនសូវសប្បាយ ។ ប្រើជា គុ. ឬ កិ. វិ. ក៏បាន “ដែលនាំឲ្យរីករាយចិត្ត, ដែលស្រួលចិត្ត” : ទីនេះសប្បាយណាស់ !; ដើរលេងសប្បាយ ។
- សប្បាយខ្លួន ស្រួលខ្លួន ។
- សប្បាយចិត្ត ស្រួលចិត្ត, រីករាយ ។
- សុខសប្បាយ សុខស្រួល ។ល។
- សប្បាយដ្ឋាន (ស័ប-ប៉ាយុ័ត-ឋាន) ទី, កន្លែង ដែលនាំឲ្យមានសប្បាយ ។
- សប្បាយភាព (ស័ប-ប៉ាយ៉ៈភាប) ភាព, ដំណើរនៃការនៅជាសុខ ។
- សប្បាយមន្ទីរ (ស័ប-ប៉ាយ៉ៈមន់ទី) មន្ទីរ, ផ្ទះដែលស្រួលនៅ ។
- សប្បាយាហារ (ស័ប-ប៉ាយ៉ាហា; បា. < សប្បាយ + អាហារ) អាហារដែលបរិភោគទៅនាំឲ្យស្រួលខ្លួន ។ល។
Headley's Khmer-English Dictionary
-
សប្បាយ
( adj )
[sapbaay]
to be happy, merry, pleasant, fun; kind, salubrious, beneficial, healthy, wholesome.
-
សប្បាយ
( n )
[sapbaay]
happiness, contentment; health
-
សប្បាយាហារ
( n )
[sapbaayaahaa]
wholesome food, healthy food