Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមាស

Chuon Nath's Khmer-Khmer Dictionary
  1. សមាស ( ន.នាមសព្ទ ) [សៈម៉ាស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​បង្រួម​ចូល; ការ​បំប្រួញ​ឲ្យ​ខ្លី, ឲ្យ​តិច​ចុះ, ឲ្យ​សង្ខេប ។ ព. វ. សព្ទ​តន្តិ​ភាសា​យ៉ាង​ដូច​បាលី​និង​សំស្រ្កឹត​ដែល​បំប្រួញ​បទ​តាំង​ពី​ពីរ​ឡើង​ទៅ​ឲ្យ​ជាប់​គ្នា​តែ​មួយ, ដូច​ជា : សមាន + អានុភាព > សមា-នានុភាព អានុភាព​ស្មើ​គ្នា ឬ​អ្នក​ដែល​មាន​អានុភាព​ប្រហែល​គ្នា; រាជ + វង្ស + អនុវង្ស > រាជ​វង្សានុវង្ស វង្ស​ស្ដេច​ធំ​និង​តូច ឬ​វង្ស​ស្ដេច​និង​វង្ស​ដែល​ជាប់​ក្រសែ​ស្ដេច ប៉ុន្តែ​ឃ្លាត​ក្លាយ​ហើយ; យ៉ាង​នេះ ហៅ​ថា បទ​សមាស ឬ សមាស​នាម ។
    - សមាស​កិរិយា ឬ --ក្រិយា (សៈម៉ាសៈកិរ៉ិយ៉ា ឬ --ក្រិយ៉ា) កិរិយា​សព្ទ​តន្តិ​ភាសា ដែល​មាន​សព្ទ​ដទៃ​រៀង​ភ្ជាប់​ពី​ខាង​ដើម​រួម​ជា​មួយ​ផង, ដូច​ជា មនសិ “ក្នុង​ចិត្ត” + ករោតិ “(គេ)ធ្វើ” > មនសិករោតិ (គេ) ធ្វើ​ទុក​ក្នុង​ចិត្ត, (គេ) យក​ចិត្ត​ទុក​ដាក់; សច្ឆិ “ជាក់​ច្បាស់” + កត្វា “ធ្វើ​ហើយ” > សច្ឆិ​កត្វា ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ, យល់​ជាក់​ហើយ (ព. វ.) ។
    - សមាស​ភាព (--សៈភាប) ភាព​នៃ​ការ​រួប​រួម​ចូល​ជា​មួយ​គ្នា, ដំណើរ​រួម​ចូល​ជា​មួយ​គ្នា : សមាស​ភាព​នៃ​គណៈ​រដ្ឋ​មន្រ្តី, សមាស​ភាព​របស់​គណៈ​កម្មការ ។ល។
Headley's Khmer-English Dictionary
  1. សមាស ( n ) [saʔmaah, saʔmaahsaʔ-]
    shortening (in length), decrease, reduction; summarizing; formation of compound words
  2. សមាស័ទ ( n ) [saʔmaasat]
    sitting together (side by side); moving close to; entering a place to look for someone or something


Prohok Solutions @2017 : Learn Khmer | Khmer Calendar