Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម័យ

Chuon Nath's Khmer-Khmer Dictionary
  1. សម័យ ( ន.នាមសព្ទ ) [សៈម៉ៃ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សមយ) កាល, ពេល​ឬ​វេលា, គ្រា; រដូវ; វេលា​ដែល​ស្រួល, ដែល​ត្រូវ​ទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែប​ប្រើ; គ្រឿង​សង្កេត; សញ្ញា; ពាក្យ​ប្រៀន​ប្រដៅ; មុខ​ការ; ហេតុ, ការណ៍, គោល​ចារឹក: សម័យ​មួយ គ្រា​មួយ; សម័យ​នេះ ពេល​នេះ, គ្រា​នេះ; តាម​ស័យ តាម​កាល; ទាន់​សម័យ ទាន់​កាល, ទាន់​វេលា ។ល។
    - សម័យ​និយម ឬ--និយាម សេចក្ដី​កំណត់​តាម​កាល: ប្រើ​របស់​តាម​សម័យ​និយម ប្រើ​របស់​តាម​កាល​ដែល​មហា​ជន​រាប់​អាន ។
    - គិលាន​សម័យ (--នៈ--) វេលា​មាន​ជំងឺ ។
    - ទុព្ភិក្ខ​សម័យ (ទុប-ភិក-ខៈ--) គ្រា​អត់​បាយ, គ្រា​អំណត់។
    - បុព្វណ្ហ​សម័យ (បុប-ព័ន-ហៈ--) ពេល​ព្រឹក​ព្រាង ។
    - សាយណ្ហ​សម័យ (សាយុ័ន-ហៈ--) វេលា​ល្ងាច ។
    - អក្ខរ​សម័យ វិធី​ប្រើ​អក្សរ គឺ​ការ​សរសេរ​ឬ​អាន​អក្សរ : ស្ទាត់​ក្នុង​អក្ខរ​សម័យ ។
    - អទ្ធានគមន​សម័យ (អ័ត-ធានៈគៈមៈនៈ--) វេលា​ដើរ​ផ្លូវ​ឆ្ងាយ ។ល។
Headley's Khmer-English Dictionary
  1. សម័យ ( n ) [saʔmay]
    era, period, time, season, occasion; phase (of the moon); condition, state; doctrine; tradition, style, fashion; sign, mark; cause; function.
  2. សម័យ ( adj ) [saʔmay]
    to be modern, recent, up-to-date


Prohok Solutions @2017 : Learn Khmer | Khmer Calendar