Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្ដេច

Chuon Nath's Khmer-Khmer Dictionary
  1. សម្ដេច ( ន.នាមសព្ទ ) [ជើង ដ. សំ-ដាច់ ]
    លោក​អ្នក​មាន​តេជះ​ច្រើន, លោក​អ្នក​មាន​បុណ្យ​មាន​អំណាច​ធំ ។ គុ. ខ្ពង់ខ្ពស់, ឧដុង្គ​ឧត្តម, ថ្កើង​ស័ក្ដិ ថ្កើង​អំណាច, ថ្កើងថ្កាន (សម​តែ​នឹង​យល់​ថា​ក្លាយ​មក​ពី បា. សំ + តេជ ឬ សំ. សំតេជស៑ “ដែល​មាន​តេជះ​ខ្លាំង” ព្រោះ​ខ្មែរ​បុរាណ​សរសេរ​ជា សម្តេជ ក៏​មាន) ។ ពាក្យ​សម្រាប់​ប្រើ​បន្ថែម​លើ​ព្រះ​នាម ឬ​លើ​ឋានន្តរ​ក្សត្រិយ៍ មន្រ្តី​ស័ក្ដិ​ខ្ពស់ : ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី...; សម្ដេច​ព្រះ​មហា​ក្សត្រិយានី; សម្ដេច​ព្រះ​ឧបយុវរាជ; សម្ដេច​ព្រះ​ឧភយោរាជ; សម្ដេច​ព្រះ​វររាជ​ជននី; សម្ដេច​ព្រះ​មហា​ឧបរាជ; សម្ដេច​ព្រះ​សង្ឃ​រាជ; សម្ដេច​ព្រះ​រៀម; សម្ដេច​ព្រះ​អនុជ ។ល។
    - សម្ដេច​ចៅពញា ឋានន្តរ​សេនាបតី ទី ១ សម្រាប់​ទោ (មាន​តែ​ពី​ក្នុង​សម័យ​បុរាណ) ។ល។
Headley's Khmer-English Dictionary
  1. សម្ដេច ( n ) [sɑmdec]
    nobleman, prince, lord (high honorific title that can be given to people of non-royal birth usually in recognition of great service to the nation); his highness, his majesty
  2. សម្ដេច ( adj ) [sɑmdec]
    to be noble, high; powerful; glorious


Prohok Solutions @2017 : Learn Khmer | Khmer Calendar