Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្បួរ

Chuon Nath's Khmer-Khmer Dictionary
  1. សម្បួរ ( ន.នាមសព្ទ ) or សំបួរ
    ឈ្មោះ​ឈើ​ពួក​មួយ មាន ៣ ប្រភេទ គឺ ១-
    - សម្បួរ​កក់ សម្បួរ​ដើម​ស្ទើរ​ជា​វល្លិ​មាន​បន្លា ផ្លែ​មាន​រស​ជូរ, ប្រើ​ជា​គ្រឿង​កក់​សក់​ឬ​លាង​ជម្រះ, គេ​ច្រើន​យក​ផ្លែ​ទុំ​ក្រៀម​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ផ្តិល លាយ​ជា​មួយ​នឹង​ចំណិត​ផ្លែ​ក្រូច​សើច ហៅ​ថា ទឹក​សម្បួរ ប្រើ​ជា​ទឹក​មង្គល​សម្រាប់​ជជុះ​រលាស់​ប្រោះ​ព្រំ​ជម្រះ​ចង្រៃ (តាម​លទ្ធិ​ដែល​ធ្លាប់​ប្រកាន់​ជឿ); ២-
    - សម្បួរ​ទេស ឬ - សម្បួរ​ប្រាក់ សម្បួរ​ស្លឹក​ល្អិត​ៗ ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព កាល​ណា​រីក​មាន​ព័ណ៌​ស, ត្រួយ​ផ្កា​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់​ឬ​របោយ​បាន, គេ​ច្រើន​ដាំ​ធ្វើ​ជា​របង​ភូមិ​លំនៅ; ៣-
    - សម្បួរ​មាស សម្បួរ​ដើម​តូច ផ្កា​តូច​ៗ​ព័ណ៌​លឿង ក្លិន​ក្រអូប​ឆ្ងិត, គេ​ច្រើន​ដាំ​ប្រប​មាត់​ទ្វារ​របង​ផ្ទះ​ឬ​ដាំ​ធ្វើ​ជា​របង​ផ្ទះ​ក៏​មាន ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar