Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្ភព

Chuon Nath's Khmer-Khmer Dictionary
  1. សម្ភព ( ន.នាមសព្ទ ) [សំ-ភប់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សម្ភវ) ការ​កើត​ព្រម, ការ​កើត​ដោយ​ល្អ, ការ​កើត​ដោយ​ស្រួល; ការ​រួប​រួម​គ្នា (ច្រើន​ប្រើ​ចំពោះ​តែ​អរូប​នាម​ឬ​អរូប​ធម៌) : បដិច្ចសមុប្បាទ​ធម៌​ទាំង ១២ មាន​សម្ភព​ត​ៗ​គ្នា​ពី​មួយ​ទៅ​មួយ ។ ខ្មែរ​ប្រើ​ពាក្យ​សម្ភព​នេះ​ជា កិ. “កើត, សម្រាល, ឆ្លង​ទន្លេ” ប្រើ​ចំពោះ​តែ​ព្រះ​រាជ​បុត្រ​ឬ​ព្រះ​រាជ​ធីតា ដែល​មាន​ព្រះ​បិតា​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ ព្រះ​មាតា​ជា​រាស្រ្ត ពុំ​មែន​ព្រះ​អគ្គ​មហេសី : ... ទ្រង់​សម្ភព​នៅ​ថ្ងៃ... ខែ... ឆ្នាំ... ព. ស. ... នៅ​ទី... ។ បើ​ព្រះ​មាតា​ជា​ក្សត្រិយានី​ឬ​ជា​រាស្រ្ត ប៉ុន្តែ​មាន​ឋានៈ​ជា​ព្រះ​អគ្គ​មហេសី​ឬ​ជា​ព្រះ​មហេសី ត្រូវ​ប្រើ​ពាក្យ​ថា “ប្រសូត” : ... ទ្រង់​ប្រសូត​នៅ​ថ្ងៃ... ខែ... ឆ្នាំ... ព. ស. ... នៅ​ទី... ។ ប្រើ​ដោយ​សន្មតិ, ឯ​ពាក្យ​សំស្រ្កឹត​និង​បាលី ចំពោះ​អរូប​នាម ច្រើន​តែ​ប្រើ​ពាក្យ​សម្ភវៈ (សម្ពព), សម្រាប់​មនុស្ស​និង​សត្វ ច្រើន​តែ​ប្រើ​ពាក្យ ប្រសូត, ប្រសូតិ, បសូត, បសូតិ និង វិជាយនៈ, វិជាត, វិជាតិ សព្ទ​ទាំងអស់​សុទ្ធ​តែ​ប្រែ​ថា “កើត, ប្រសូត, សម្រាល, ឆ្លង​ទន្លេ” ដូច​គ្នា ។
Headley's Khmer-English Dictionary
  1. សម្ភព ( n ) [sɑmpʰup]
    birth; appearance in the world.
  2. សម្ភព ( v ) [sɑmpʰup]
    to be born, come into the world (refers to the children of the king and a woman who is a commoner)
  3. សម្ភព ( n ) [sɑmpʰup]
    sexual union


Prohok Solutions @2017 : Learn Khmer | Khmer Calendar