Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សរីរៈ

Chuon Nath's Khmer-Khmer Dictionary
  1. សរីរៈ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សរីរ; ឝរីរ) អត្ត​ភាព, រូប, រាង​កាយ, ខ្លួន​ប្រាណ; សាកសព; រាង​ឆ្អឹង : ថែទាំ​សរីរៈ; រម្លាយ​សរីរៈ ។ បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ​សរសេរ​ជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូច​ជា សរីរ​កាយ រាង​កាយ​ទាំងមូល, គ្រោង​រូប ។
    - សរីរ​កិច្ច ការ​រវល់​ដោយ​រាង​កាយ (មាន​បន្ទោ​ឧច្ចារៈ​បស្សាវៈ​ជាដើម); ការ​រម្លាយ​សព្វ​ឬ​បញ្ចុះ​សព :
    - ធ្វើ​សរីរ​កិច្ច ។
    - សរីរ​ជៈ ឬ --ជាត ដែល​កើត​ចេញ​អំពី​សរីរៈ ។
    - សរីរ​ធាតុ ធាតុ​ដែល​ប្រជុំ​នៅ​ក្នុង​ខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់​អដ្ឋិ​ដែល​រម្លាយ​រួច​ហើយ (ហៅ​ចំពោះ​តែ​អដ្ឋិ​លោក​អ្នក​មាន​បុណ្យ​ឬ​ព្រះ​អរហន្ត) : សរីរ​ធាតុ​ស្ដេច​ចក្រពត្តិ, សរីរ​ធាតុ​ព្រះ​បច្ចេក​ពុទ្ធ ។
    - សរីរ​និក្ខេប ការ​បោះបង់​សរីរៈ; ការ​បញ្ចុះ​សព : ធ្វើ​សរីរ​និក្ខេប ។
    - សរីរ​បរិហារ ការ​ថែ​រក្សា​ខ្លួន ។
    - សរីរប្បដិ​ជគ្គនៈ (សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ) ការ​ជម្រះ​ឬ​សម្អាត​សរីរៈ ។
    - សរីរប្បដិ​ព័ទ្ធ ឬ --ប្រតិព័ទ្ធ (សៈ រ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ--) ដែល​ជាប់​ទាក់ទង​ដោយ​សរីរ​កាយ : ស្រមោល​ជា​សរីរប្បដិ​ព័ទ្ធ ។ ដែល​ជាប់​នៅ​នា​សរីរៈ (ដូច​យ៉ាង​សំពត់​អាវ​ដែល​ស្លៀក​ពាក់​ជាប់​នឹង​ខ្លួន, អម្រែក​នៅ​លើ​ស្មា​ជាដើម) ។
    - សរីរប្បទេស ឬ--ប្រទេស សរីរ​កាយ, --សព៌ាង្គ​កាយ ។
    - សរីរប្បភា ឬ--ប្រភា រស្មី​ឬ​ពន្លឺ​ដែល​ភ្លឺ​ចេញ​អំពី​សរីរ​កាយ : សរីរប្បភា​នៃ​ទេវតា ។
    - សរីរ​ព័ណ៌ ឬ --វណ្ណ សម្បុរ​សរីរៈ ។
    - សរីរ​ព្យាបាល ឬ --រក្សា ការ​រក្សា​សរីរៈ (សរីរ​បរិហារ) ។
    - សរីរ​ភេទ ការ​បែក​ធ្លាយ​សរីរៈ, ដំណើរ​រំលាង​ខន្ធ, មរណ​ភាព : ដល់​នូវ​សរីរ​ភេទ (ស្លាប់) ។
    - សរីរ​យន្ត ឬ --យន្រ្ត (--យន់) យន្ត​គឺ​សរីរៈ, សរីរ​កាយ​ដែល​ទុក​ដូច​​ជា​គ្រឿង​យន្ត ។
    - សរីរ​យាត្រា ការ​ចិញ្ចឹម​ជិវីត, ការ​រស់​នៅ ។
    - សរីរ​រូប​ធាតុ (សៈរ៉ីរៈរូប៉ៈធាត) រូប​ធាតុ​ក្នុង​សរីរៈ គឺ​ធាតុ​ដែល​មាន​រូប​ផ្សេង​ៗ​ក្នុង​សរីរ​កាយ (បារ. Matière organique) ។
    - សរីរ​វិជ្ជា, --វិទ្យា, ឬ --សាស្រ្ត វិជ្ជា​ឬ​ក្បួន​សម្រាប់​រៀន​សង្កេត​ចំណាំ​អាការៈ​ក្នុង​ខ្លួន ឲ្យ​ដឹង​ដោយ​ការ​វះ​កាត់​ជាដើម (សម្រាប់​ទេព្យ) ។
    - សរីរ​វិមោក្ខ ឬ--វិមោក្សណ៍ ការ​រួច​ផុត​ចាក​សរីរៈ (មរណ​ភាព) ។ ព. ពុ. ការ​រលត់​ខន្ធ​ចូល​កាន់​និញ្វន ។
    - សរីរ​សណ្ឋាន ទ្រង់ទ្រាយ​សរីរៈ, បែប​ភាព​ឬ​រាងរៅ​របស់​រូប​កាយ ។
    - សរីរ​សន្ធិ តំណ​សរីរៈ, សន្លាក់​ឆ្អឹង ។
    - សរីរ​សោសន (--សៈន៉ៈ ឬ--សន់) ការ​បង្អត់​ខ្លួន​ឲ្យ​ស្គាំងស្គម ។
    - សរីរ​សំស្ការ ការ​រម្លាយ​រូប, ឈាបន​កិច្ច ។
    - សរីរាការ (សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ) អាការៈ​ក្នុង​ខ្លួន (មាន​សក់, រោម​ជាដើម) ។
    - សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ) ប៉ែក​ឬ​ចំណែក​នៃ​សរីរៈ (មាន​ដៃ, ជើង ជាដើម) ។ល។
Headley's Khmer-English Dictionary
  1. សរីរៈ ( adj ) [saʔrəyraʔ]
    of or pertaining to the body, physiological
  2. សរីរៈ ( n ) [saʔrəyraʔ]
    (human) body, corpse; bones; skeleton.


Prohok Solutions @2017 : Learn Khmer | Khmer Calendar