Khmer Dictionary: សស្ត្រ
Chuon Nath's Khmer-Khmer Dictionary
-
សស្ត្រ
( ន.នាមសព្ទ )
[ស័ស-ស្រ្តៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝស្រ្ត; សត្ថ) គ្រឿងប្រដាប់ធ្វើដោយដែកមានមុខមុត មានកាំបិត, ផ្គាក់, ដាវ, លំពែង ជាដើម ។ ខ្មែរនិយាយក្លាយជា សស្ត្រា ឬ សត្រា (ហៅចំពោះតែគ្រឿងប្រហារ) ។
- សស្ត្រការ អ្នកធ្វើគ្រឿងសស្ត្រា, ជាងសស្ត្រា ។
- សស្រ្តគ្រឹះ ឬ - សស្រ្តាគារ (សំ. ឝស្រ្ត + អគារ “ផ្ទះ”) ឃ្លាំងសស្រ្តាវុធ, អាយុធាគារ ។
- សស្រ្តជីព, --ជីវៈ ឬ - --ជីវិន អ្នកចិញ្ចឹមជីវិតដោយមុខការកាន់គ្រឿងសស្ត្រា (យោធា, ទាហាន) ។
- សស្ត្រាយុធ ឬ - សស្ត្រាវុធ (សំ. ឝស្រ្ត + អាយុធ; បា. សត្ថ + អាវុធ) គ្រឿងសស្រ្តានិងអាវុធ (ខ្មែរប្រើ សស្ត្រាវុធ ជាង) ។ល។
Headley's Khmer-English Dictionary
-
សស្ត្រ
( n )
[sahstraʔ]
sharp-edged or sharp-pointed weapon (e.g. knife, sword, hatchet, spear), cold steel (e.g. a sword)
-
សស្ត្រាគារ
( n )
[sahstraakie]
arsenal, armory, weapons storehouse
-
សស្ត្រាយុធ
See: សស្ត្រាវុធ -
សស្ត្រាវុធ
( n )
[sahstraavut]
weapons (in general, including guns and sharped-edged weapons)