Khmer Dictionary: សហ
Chuon Nath's Khmer-Khmer Dictionary
-
សហ
( និ.និបាតសព្ទ )
[សៈហៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប :
- សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ (ពុំមែនជាជំនួញទេ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។
- សហការី អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម : នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្រ្តីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ (ឥត្ថី, សហការិនី) ។
- សហកីឡា ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ ។
- សហគមន៍ (--គំ) ការទៅជាមួយ, ដំណើរជាមួយគ្នា ។ ប្រជុំភូមិឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា,... : បង្កើតឲ្យមានសហគមន៍ ។
- សហគមនាគមន៍ (--គៈ-មៈនាគំ) ការទៅមកជាមួយ ។
- សហគាមី អ្នកដែលទៅជាមួយ (បើស្ត្រីជា សហគាមិនី) ។
- សហគ្រាស គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជន សម្រាប់ទទួលធ្វើការធំៗ ដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម : សហគ្រាសទទួលធ្វើស្ពាន, ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។
- សហគ្រិន ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស ។
- សហចរ អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ (បើស្ត្រីជា សហចារិកា) ។
- សហចារី អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា (បើស្ត្រីជា សហចារិនី) ។
- សហជៈ ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ (បងប្អូនបង្កើត បើស្ត្រីជា សហជា) ។
- សហជាត អ្នកដែលកើតក្នុងថ្ងៃខែឆ្នាំដំណាលគ្នា (បើស្ត្រីជា សហជាតា) ។
- សហជីវិន ឬ - សហជីវី អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា (បើស្ត្រីជា សហជីវិនី) ។
- សហធម្មចារី អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា (សហចារី); បើស្ត្រីជា សហធម្មចារិនី ។
- សហធម្មិក អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួកនេះ ហៅ សហធម្មិក ឬ សហធម្មិកា, ប៉ុន្តែក្នុងសម័យឥឡូវនៅមានតែភិក្ខុនិងសាមណេរ (ព. ពុ.) ។
- សហធម៌ ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា ។
- សហបាន ការផឹកជាមួយគ្នា ។
- សហបាលន៍ ឬ --បាលី (--បាល ឬ--ប៉ាល៉ី) ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា ។
- សហបាលីប្រទេស ឬ --រដ្ឋ ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា ។
- សហបុត្ត ឬ --បុត្រ ព្រមទាំងកូន, ជាមួយនឹងកូន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បិតាសហបុត្រ ចិត្តបរិសុទ្ធទាំងពីរនាក់ កាន់សីលប្រាំជៀងជាក់ ឥតរអាក់រអួលឡើយ ។
- សហប្បវេណី ឬ--ប្រពៃណី បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា ។
- សហប្រតិបត្តិការ ការបំពេញកិច្ចការរួម ការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ : ធ្វើសហប្រតិបត្តិការ ។
- សហពន្ធន៍ ឬ --ព័ន្ធន៍ (--ពន់ ឬ--ពាន់) ការចងភ្ជាប់ជាមួយគ្នា ។
- សហពន្ធុ (--ព័ន-ធុ) ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា ។ សហភាព ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្តុំជាមួយគ្នា ។
- សហភោជ ការបរិភោគជាមួយគ្នា ។
- សហវាស ការនៅជាមួយ, ការនៅផ្ទះ ឬ ភូមិជាមួយ ។
- សហវាសី អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ (បើស្ត្រីជា សហវាសិនី) ។
- សហសយ្យា ឬ --សេយ្យា (--សៃយ៉ា) ការដេកជាមួយ ។
- សហហាសនៈ (--សៈន៉ៈ) ការសើចសប្បាយជាមួយគ្នា ។
- សហាលាប (--ល៉ាប; សំ. បា. < សហ + អាលាប “ការចរចា”) ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ។
- សហោទរ (សំ. បា. < សហ + ឧទរ “ផ្ទៃ”) បង-ប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ ។ល។
-
សហ --
(មើលក្នុងពាក្យ សហ) ។
-
សហសា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
[សៈហៈសា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដោយរហ័ស, យ៉ាងឆាប់, ភ្លាម, ភ្លែត, ផ្លោត; ទាន់ចិត្ត; ទាន់ហន់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មុនធ្វើត្រូវគិត រិះរេពិនិត្យ កុំសហសា ភ្លាមភ្លែតហួសពេក ច្រើនតែពុំជា បើមានគ្នីគ្នា ត្រូវប្រឹក្សាសិន ។
-
សហស្ស
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[សៈហ័ស-សៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សហស្រ) ចំនួនពាន់, ពាន់ (១.០០០) ។ គុ. ច្រើន, អនេក (ហៅ អនេកត្ថសំខ្យា) ។
- សហស្សគុណ ដែលមានគុណភាពច្រើន :
- ថ្នាំសហស្សគុណ ថ្នាំ (តែមួយមុខ) ដែលប្រើរម្ងាប់រោគបានច្រើនប្រភេទ (សម្មតិវោហារ) ។ ឈ្មោះឈើមួយប្រភេទ ពួកល្ហុងខ្វង, ស្លឹកឆែករាក់ៗសម្បុរស្វាយ, ដើមទាបៗជាងល្ហុងខ្វង (សម្មតិវោហារ) ។
- សហស្សន័យន៍, --នេត្ត ឬ--នេត្រ អ្នកដឹងការណ៍ច្រើន (ព. ប្រ.) គឺអ្នកដែលអាចពិចារណាឃើញការណ៍កំបាំងយ៉ាងច្រើនបានភ្លាមៗ (ព្រះឥន្រ្ទ); ហៅ សហស្រាក្ស ក៏បាន (សំ.; បា. សហស្សក្ខ) ។
- សហស្សបទី (--ប៉ៈ--) សត្វមានជើងច្រើន, ម្រើមព្រះ ។
- សហស្សបទីជាតិ ជាតិសត្វមានជើងច្រើន, សត្វពួកម្រើមព្រះ (ហៅ សហស្សបទីសត្ត ឬ --សត្វ ក៏បាន) ។
- សហស្សរង្សី អ្នកមានរស្មីច្រើន (ព្រះអាទិត្យ) ។ល។
-
សហស្ស --
(មើលក្នុងពាក្យ សហស្ស) ។
-
សហា --
(មើលក្នុងពាក្យ សហ) ។
-
សហាយ
( ន.នាមសព្ទ )
[សៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា (បើស្ត្រីជា សហាយិកា) ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីផ្សេងថា “បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា” : មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ។
- សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត ។
- សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់ ។ ប្រើជា កិ. ក៏បាន : សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា ។ល។
-
សហាយិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សហាយ) ។
-
សហារ
( គុ.គុនសព្ទ )
[សៈ--]
or សាហារ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សហឞ៌ “ច្រណែន, ឫស្យា”; សហសា “រហ័ស, រួសរាន់, ដោយប្រញាប់”) កាច, សហាវ; ព្រហើន; រហ័សខឹង, ហៃខឹង; ដែលច្រណែន, ឫស្យា : ខ្ញុំលាត្រង់ចិត្តសហារសហាវអស្ចារ្យ បន្ទន់ក្របាន (កាព្យបណ្ឌិត ជ័យ ក្នុងសិលាចារឹកបុរាណ) ។
-
សហាវ
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[សៈហាវ]
( បា.បាលី ( បាលីភាសា ) )
ដែលរហ័ស, រួសរាន់, ដោយប្រញាប់, ដែលច្រណែន, ឫស្សា, ព្រហើន, កោងកាច, រហ័សខឹង, ដែលច្រណែន ។
Headley's Khmer-English Dictionary
-
សហ
[saʔhaʔ-]
- detail »
prefixed element in Indic loan-words; it usually has the meaning of `unity, community, commonality'
-
សហកម្ម
( n )
[saʔhaʔkam]
- detail »
collective work, collaboration; community, commonality
-
សហករណិក
( n )
[saʔhaʔkaʔraʔnək]
- detail »
fellow-worker, collaborator
-
សហករណ៍
( n )
[saʔhaʔkɑɑ]
- detail »
cooperative (organization)
-
សហការ
( n )
[saʔhaʔkaa]
- detail »
collaboration, coordination.
-
សហការ
( v )
[saʔhaʔkaa]
- detail »
to cooperate, coordinate, collaborate
-
សហការី
( n )
[saʔhaʔkaarəy]
- detail »
fellow worker, colleague, associate; collaborator
-
សហកាល
( adj )
[saʔhaʔkaal]
- detail »
to be contemporary, relating to the same period of time
-
សហកីឡា
( n )
[saʔhaʔkəylaa]
- detail »
group / team sport
-
សហក្បដ
( n )
[saʔhakbɑt]
- detail »
conspiracy