Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាក

Chuon Nath's Khmer-Khmer Dictionary
  1. សាក ( កិ.កិរិយាសព្ទ )
    ចម្លង​យក​បែប​ឲ្យ​ដូច​ភាព​ដើម : សាក​យក​ក្បាច់​ប្រាសាទ​បន្ទាយ​ស្រី ។ ល្បង​មើល​ឲ្យ​ដឹង, ពិសោធ​មើល : សាក​មើល​ឲ្យ​ដឹង​សិន, យក​របស់​នុះ​មក​សាក​គ្នា​មើល, ជាង​សាក​មាស ។
  2. សាក ( កិ.កិរិយាសព្ទ )
    កាត់​សំបក​មែក​ឈើ​ក្រឡឹង​ជុំ​វិញ​ប្រវែង​ប្រហែល​១ ធ្នាប់​ឬ​យ៉ាង​វែង​ត្រឹម ២​ធ្នាប់ (លៃ​តាម​ទំហំ​មែក​ឈើ) ហើយ​យក​ស្រកី​ដូង​ខ្ចោប​ដី​ក្តោប​រុំ​ព័ទ្ធ​ជុំ​វិញ ចង​រឹត​ចុង​របុំ​ខាង​ក្រោម​ខាង​លើ​ឲ្យ​តឹង​ណែន, ចោះ​គូទ​បំពង់​ស៊ក​កំណាត់​សំពត់​ដែល​ត្របាញ់​ឲ្យ​ចូល ដាក់​ទឹក​ក្នុង​បំពង់​ចង​បន្តោក​ពី​លើ ឲ្យ​ទឹក​ស្រក់​មក​លើ​របុំ​ដី ឲ្យ​ដី​សើម​ជានិច្ច​កុំ​ឲ្យ​ស្ងួត, លុះ​ដល់​មែក​ឈើ​នោះ​ដុះ​ឫស​ចាក់​ទម្លុះ​របុំ​ស្រកី​ដូង​ចេញ​មក​ក្រៅ ឃើញ​ថា​ឫស​នោះ​ចាស់​ល្មម​កាត់​បាន​ហើយ អ្នក​សាក​ត្រូវ​កាត់​ផ្តាច់​យក​មក​កប់​នៅ​ដី​សើម, ត្រូវ​បំប៉ន​ឲ្យ​ដី​នោះ​សើម​ជានិច្ច គឺ​ផ្សាំ​ឲ្យ​មែក​សាក​រស់​លាស់​ស្រួល​ហើយ​សឹម​យក​ទៅ​ដាំ; ធ្វើ​បែប​នេះ​ហៅ​ថា សាក គឺ​សាក​មែក​ឈើ​ឲ្យ​ដុះ​ឫស ។ មួយ​បែប​ផ្សេង​ទៀត បង្កប់​មែក​ឬ​ដើម​ឈើ​ពួក​ខ្លះ​មាន​ដើម​ម្លិះ​ជាដើម ដែល​ងាយ​ដុស​ឫស​ឲ្យ​កប់​ទៅ​ក្នុង​ដី លុះ​ឈើ​នោះ​ដុះ​ឫស​ហើយ ក៏​កាត់​យក​មក​ផ្សាំ​ឬ​ដាំ​សម្រេច​តែ​ម្ដង, ធ្វើ​បែប​នេះ​ក៏​ហៅ សាក ដែរ (បារ. Marcotter) : សាក​មែក​ល្មុត, សាក​មែក​សែដា, សាក​ដើម​ម្លិះ​លា... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំបៅ>បំបៅ និង ផ្សាំ ទៀត​ផង) ។
  3. សាក ( ន.នាមសព្ទ )
    (ស. សរសេរ ទ្រាក អ. ថ. សាក) រូប, រាង, រូប​រាង នៃ​មនុស្ស​សត្វ​ដែល​ស្លាប់​ហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាយសាក>តាយសាក ផង) ។
    - សាក​ខ្មោច រូប​បុគ្គល​ស្លាប់ ។
    - សាក​ឆ្អឹង រាង​ឆ្អឹង ។
    - សាក​សព រូប​រាង​សព ។
    - សាក​អសុភ រូប​អសុភ (រូប​មនុស្ស​សត្វ​ដែល​ស្លាប់​ស្អុយ) ។
Headley's Khmer-English Dictionary
  1. សាក ( v ) [saak]
    to test, check, verify; to examine; to try
  2. សាក ( v ) [saak]
    to imitate, mimic, copy, duplicate
  3. សាក ( v ) [saak]
    to propagate (plants by cuttings); to graft a plant
  4. សាក ( adj ) [saak]
    to be exceptional, excellent, magnificent
  5. សាក ( n ) [saak]
    corpse, dead body (human or animal)
  6. សាក ( v ) [saak]
    to charge a battery

    Reference: សាកអាគុយ
  7. សាកច្ឆា ( n ) [saakaccʰaa]
    explanatory talk, discussion, conversation, argument.
  8. សាកច្ឆា ( v ) [saakaccʰaa]
    to discuss religious topics.
  9. សាកច្ឆា [saakaccʰaa]
    to have long fruitless conversations
  10. សាកត្រាក ( adj ) [saak - traak]
    to be hanging down, sagging, drooping

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar