Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាប

Chuon Nath's Khmer-Khmer Dictionary
  1. សាប ( កិ.កិរិយាសព្ទ )
    បាច​គ្រាប់​ស្រូវ​ពូជ​ដែល​ត្រាំ​ហើយ ទៅ​ក្នុង​ទី​ថ្នាល​ដើម្បី​ឲ្យ​ដុះ​ជា​សំណាប : ខ្ញុំ​សាប​បាន​ពីរ​ថ្នាល​ហើយ ។
    - សាប​ព្រោះ​បណ្ដុះ​ដាំ សាប​ខ្លះ​ព្រោះ​ខ្លះ​បណ្ដុះ​ខ្លះ​ដាំ​ខ្លះ ។ ព. ប្រ. ទំនុក​បម្រុង​ផ្ចុង​ផ្តើម​ឲ្យ​កើត​កាល​វាល​គុម្ព ។
    - សាប​ពូជ​វិជ្ជា បណ្ដុះ​វិជ្ជា​ឲ្យ​ចេះ​តែ​ដុះ​លូត​លាស់​ចម្រើន​ត​ៗ​ទៅ ។
    - សាប​ពូជ​សុជីវ​ធម៌ បង្ហាត់​បង្រៀន​ប្រាប់​ពន្យល់​គ្នា​ឲ្យ​ចេះ, ឲ្យ​ប្រព្រឹត្ត​តាម​សុជីវ​ធម៌​ជា​សណ្ដាប់​ធ្នាប់​ល្អ​ត​ៗ​ទៅ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : កុំ​សាប​ពូជ​ពាល ក្រែង​នាំ​ឲ្យ​រាល ពេញ​ទាំង​ភូមិ​ស្រុក ត្រូវ​សាប​ពូជ​ប្រាជ្ញ អាច​នាំ​ឲ្យ​សុខ គ្មាន​ការណ៍​អុកឡុក ស្រណុក​និត្យ​នៅ ។ល។
  2. សាប ( ន.នាមសព្ទ )
    នេសាទុបករណ៍​មួយ​ប្រភេទ ត្បាញ​ដោយ​បន្ទោះ​មូល​តូច​ៗ សម្រាប់​ដាក់​ឲ្យ​ត្រូវ​មច្ឆ​ជាតិ​ល្អិត​ៗ ។
  3. សាប ( គុ.គុនសព្ទ )
    ដែល​ឥត​រស​ប្រៃ : ទឹក​សាប ។ ដែល​មិន​សូវ​ប្រៃ, ដែល​មាន​រស​ប្រៃ​តិច មិន​ល្មម​ដល់​ការ​ប្រកប : សម្ល​សាប ។ ព. ប្រ. ដែល​ឥត​តម្លៃ, ដែល​អស់​អំណាច, អស់​ពូកែ : សម្ដី​សាប, សាប​អំណាច, មន្ត​អាគម​សាប ។ ដែល​ចេញ​អស់​រស​ជាតិ​ដើម​ហើយ : ផឹក​ថ្នាំ​មិន​ទាន់​សាប​មួយ​ឆ្នាំង​ផង ប្រញាប់​តែ​នឹង​លែង ! ។ ដែល​ឥត​រស​ជាតិ​ខ្លាំង : ថ្នាំ​សាប (សម្រាប់​ប្រើ​ចុក​ស៊ី​ស្លា) ។ ព. ទ. បុ.
    - ស្ល​ឲ្យ​សាប បង្គុយ​ឲ្យ​ទាប គំនិត​ឲ្យ​វៃ ស្ល​សាប​ងាយ​បង់​អំបិល​ថែម, បង្គុយ​ទាប​ងាយ​ឡើង​ទៅ​ទី​ខ្ពស់, គំនិត​វៃ​មិន​ដែល​ភ្លាត់​ខូច​ការ ។
    - សាប​ឈឹង សាប​ឥត​រស​ប្រៃ​សោះ ។
    - សាប​ឈ្លេម សាប​ប្រហាត ។
    - សាប​មាត់ នឹក​ចង់​បរិភោគ​អាហារ​ដែល​មាន​រស​ប្រៃ​ឬ​ជូរ (ច្រើន​តែ​ទើប​ងើប​ពី​ឈឺ) ។ ព. ប្រ. នឹក​ចង់​បាន​រអូច​មិន​ស្រាក : កុំ​បញ្ចេញ​របស់​ល្អ​ៗ មក​ដាក់​សម្ងាច​ឲ្យ​ចោរ​សាប​មាត់ ! ។
    - សាប​រលាប ឥត​អំណាច, ឥត​តម្លៃ ។ សាប​សូន្យ បាត់​សូន្យ, វិនាស​អស់ ។ល។
  4. សាប ( ន.នាមសព្ទ ) [សាប៉ៈ ] or សាបៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សាប; ឝាប) សម្បថ ។
    - សាបកៈ ឬ - សាប​ករ អ្នក​ស្បថ (បើ​ស្ត្រី​ជា សាបិកា ឬ សាប​ការិកា) ។
    - សាប​កម្ម ការ​ស្បថ ។
    - សាប​វាទ ពាក្យ​ស្បថ, សម្បថ ។
    - សាប​វាទី អ្នក​ដែល​និយាយ​ឡើង​អាង​តែ​ស្បថ (បើ​ស្ត្រី​ជា សាប​វាទិនី) ។ល។
Headley's Khmer-English Dictionary
  1. សាប ( v ) [saap]
    to sow / spread / broadcast / scatter (e.g. seed); to distribute, disseminate; to squander
  2. សាប ( adj ) [saap]
    to be dissipated, weak, powerless, impotent, valueless, ineffective; to be bland, insipid, tasteless; to be fresh (of water); to be dull, uninteresting
  3. សាប ( n ) [saap]
    kind of fish trap for catching small fish
  4. សាប [saap]
  5. សាប ( n ) [saap]
    saap, saapaʔ- vow, oath, swearing
  6. សាប ( n ) [saap]
    saber
  7. សាបាន ( n ) [saabaan]
    oath, vow, swearing.
  8. សាបាន ( v ) [saabaan]
    to swear
  9. សាបាល
    See: ស្របាល
  10. សាបេក្ខភាព ( n ) [saapaekkʰaʔpʰiep]
    relativity

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar