Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាមគ្គីភេទ

Chuon Nath's Khmer-Khmer Dictionary
  1. សាមគ្គីភេទ ( ន.នាមសព្ទ ) [សាមុ័ក-គី-ភេត]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​បែក​សាមគ្គី; សាមគ្គី​ភេទ​កើត​ពី​មានៈ គឺ​ការ​ប្រកាន់​រៀង​រាល់​ខ្លួន​ជា​ប្រភព​ឬ​ជា​មូលដ្ឋាន មាន​ត្រឹម​តែ​សេចក្ដី​វិនាស​ជា​លទ្ធ​ផល​ផ្តល់​សេចក្ដី​ទុក្ខ​ឲ្យ​ជា​ដរាប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថ្លែង​ពី​ទោស​នៃ​សាមគ្គី​ភេទ) : សាមគ្គី​ភេទ ជា​មូល​ហេតុ បើក​ឲ្យ​សត្រូវ ចូល​លុក​រុករាន អស់​ឥត​មាន​ផ្លូវ ទោះ​ធ្វើ​ម្ដេច​កូវ ក៏​កែ​ពុំ​បាន ។ ដូច​រដ្ឋ​វជ្ជី មាន​សាមគ្គី តាំង​ពី​បុរាណ​វស្សការៈ មន្រ្តី​ឈ្លានពាន ប្រើ​ល្បិច​មូល​បាន ញុះញង់​ខ្ទេចខ្ទី ។ យក​បាន​ប្រទេស ដែល​គេ​ប្រហែស ឲ្យ​បែក​សាមគ្គី ប្រើ​ខ្សឹប​ងាយ​ៗ ឥត​ចាយ​រូបីយ៍ ថែម​ទាំង​មាន​ល្បី ថា​ឈ្លាស​ផង​ទៀត ។ (រឿង​រដ្ឋ​វជ្ជី​មាន​សាមគ្គី​ភេទ ព្រោះ​ចាញ់​ល្បិច​ខ្សឹប របស់​វស្សការៈ ជា​អគ្គ​សេនាបតី​នៃ​ព្រះ​បាទ​អជាត​សត្រូវ ក្នុង​បុរាណ​សម័យ) ។ ហេតុ​នេះ​គួរ​ខ្លាច ប្រយ័ត្ន​កំណាច លប​ចូល​ជ្រៀត​បៀត ធ្វើ​សាមគ្គី ឲ្យ​ខូច​បង់​សៀត បែក​ហើយ​ផ្សារ​ទៀត ពុំ​ងាយ​ជិត​ឡើយ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar