Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សាលចតុម្មុខ

Chuon Nath's Khmer-Khmer Dictionary
  1. សាលចតុម្មុខ ( ន.នាមសព្ទ ) [សាល-ចៈ តុម-មុក ]   ( បា. ស.បាលីភាសាសន្មត )
    (សាល + ចតុ + មុខ, ដោយ​មាន ចតុ ពី​ខាង​ដើម ត្រូវ​តម្រួត ម ជា ចតុម្មុខ) ឈ្មោះ​មហា​សាល​មួយ​ខ្នង​ឋិត​នៅ​ក្បែរ មាត់​ទន្លេ​ចតុម្មុខ ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ មាន​ទ្រង់ទ្រាយ​ល្អ​ប្លែក​តាម​សម័យ​និយម ដោយ​ស្នាដៃ​នៃ​វិស្វករ​ខ្មែរ, ជា​សាល​សម្រាប់​ប្រើ​ការ​បាន​ច្រើន​ពិធី​មាន​ការ​ប្រជុំ​ធ្វើ​សន្និសីទ​ធំ​ៗ​និង​មហោស្រព​ពិសេស​ម្ដង​ម្កាល​ជា​ដើម, សាល​ចតុម្មុខ នេះ​កើត​មាន​ឡើង​ក្នុង​សម័យ​រាជ​រដ្ឋាភិបាល សង្គម​រាស្រ្ត​និយម ដែល​មាន សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រមុខ​រដ្ឋ, ជា​មហា​សាល​សម្រាប់​ចក្រ​ទាំង ២ គឺ ពុទ្ធ​ចក្រ និង អាណា​ចក្រ ប្រើ​ប្រាស់​ម្ដង​ៗ​តាម​ត្រូវ​ការ : សាល​ចតុម្មុខ មាន​រូប​សណ្ឋាន​និង​ប្រជុំ​ទន្លេ ៤ មុខ ជា​លំអ​មួយ​កន្លែង​របស់​ក្រុង​ភ្នំពេញ មាន​ខ្យល់​អាកាស​ទន្លេ​បក់​រំភើយ​ៗ រហើយ​ស្រួល​ជានិច្ច​និរន្តរ៍ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar