Khmer Dictionary: សាស្រ្ត
Chuon Nath's Khmer-Khmer Dictionary
-
សាស្រ្ត
( ន.នាមសព្ទ )
[សាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝាស្រ្ត; សត្ថ) គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់ ។ បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃ អ. ថ. សាស, ដូចជា
- ប្រវត្តិសាស្រ្ត គម្ពីរ, ក្បួននិយាយអំពីពង្សាវតារប្រទេស... ។
- វិទ្យាសាស្រ្ត គម្ពីរ ឬក្បួនប្រាប់វិទ្យាផ្សេងៗ; វិជ្ជាពួកមួយដែលគេរកឃើញដោយការលៃផ្សំធាតុជាដើម ។
- សិល្បសាស្រ្ត តម្រាសម្រាប់រៀនសិល្បៈ ។ ប្រើក្លាយជា
- សាស្រ្តា ឬកា្លយមកទៀតជា
- សាត្រា (ហៅចំពោះតែគម្ពីរឬច្បាប់ប្រដៅដែលចារដោយស្លឹករឹត) : សាត្រាច្បាប់; សាត្រាទេសន៍ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សាស-ស្រ្តៈ, ដូចជា សាស្រ្តក្រឹត (សំ. ឝាស្រ្តក្ឫត) អ្នកតែងគម្ពីរ, អ្នកតែងច្បាប់ ។
- សាស្រ្តចក្សុ, សាស្រ្តន័យន៍ ឬ--នេត្រ ភ្នែករបស់សាស្រ្ត (វេយ្យាការណ៍) ។
- សាស្រ្តាចារ្យ (សំ. ឝាស្រ្ត + អាចាយ៍) គ្រូបង្រៀនសាស្រ្ត ។ល។
-
សាស្រ្ត
( ន.នាមសព្ទ )
[សាស ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝស្រ្ត; សត្ថ) ពាក្យក្លាយមកពី សស្រ្ត សស្រ្តា; ប្រើចំពោះតែ មុខសាស្រ្ត មុខរបួសដែលមុតដោយគ្រឿងសស្រ្តា ។
-
សាស្រ្តា
( ន.នាមសព្ទ )
[សាស-ស្រ្តា ]
( សំ. ក្ល.សំស្រ្កឹតក្លាយ )
(ឝាស្រ្ត) សាត្រា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាស្រ្ត ១ ន.) : សាស្រ្តាទេសន៍, សាស្រ្តាល្បែង (ប្រើក្លាយទៅទៀតជា សាត្រា) ។
Headley's Khmer-English Dictionary
-
No matching entries found!