Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រង

Chuon Nath's Khmer-Khmer Dictionary
  1. រង ( កិ.កិរិយាសព្ទ )
    ទ្រ​ពី​ក្រោម, ដាក់​ទ្រ​ពី​ក្រោម : យក​រនេល​ដាក់​រង​ឈើ​ហុប ។ ទទួល​ភារៈ, ទទួល​បន្ទុក : រង​ក្ដី​ជួស​គេ, រង​បន្ទុក ។ ទស់​ទប់​ការពារ : យក​ដំបង​រង​មុខ​ដាវ ។ ទទួល​ទុក្ខ​វេទនា : រង​ទុក្ខ, រង​កម្ម, រង​គ្រោះ​ថ្នាក់ ។ល។ គុ. ដែល​ជា​លំដាប់​ចុះ​មក : អ្នក​នុះ​គេ​មាន​ចំណេះ​ជាង​ខ្ញុំ, ខ្ញុំ​រង​ពី​គេ​មក, ចាងហ្វាង​រង, អគ្គ​លេខាធិការ​រង ។
    - រង​រ៉ាប់ ឬ - រ៉ាប់​រង ទទួល​ភារៈ​លើ​ខ្លួន, ទទួល​អះ​អាង ។
  2. រង ( ន.នាមសព្ទ )
    ពំនូក​ដី​ដែល​ពូន​ជា​ភ្លឺ​ដាំ​ដំឡូង​ជ្វា​ជាដើម មាន​ជ្រលង​ទាប​ត្រង់​ចន្លោះ : រង​ដំឡូង, រង​ត្រាវ, លើក​រង​ខ្ញី, ពូន​រង​ដំឡូង ។ ប្រដាប់ សម្រាប់​ទ្រ​ពី​ក្រោម : រង​ប្រអប់, រង​ហឹប​ស្លា ឬ រង​ស្លា ។
    - រង​ទឹក ប្រឡាយ​តូច​ដែល​លក​ក្រោម​ចុង​សំយាប​ដំបូល ជា​ផ្លូវ​សម្រាប់​បង្ហូរ​ទឹក​ភ្លៀង​ដែល​ធ្លាក់​អំពី​ដំបូល មិន​ឲ្យ​ហូរ​ចូល​មក​ខាង​ក្នុង : ជីក​រង​ទឹក​រោង ។
    - រង​ព្រះ​ជង្ឃ (រ. ស.) ខ្នើយ​រង​ជង្គង់ ។
    - រង​ព្រះ​បាទ (រ. ស.) ខ្នើយ​ជើង ។
    - រង​ព្រះ​សិរ (រ. ស.) ខ្នើយ​កើយ ។
  3. រង ( គុ.គុនសព្ទ )
    ដែល​ឡើង​ថ្លា​ព្រោះ​ភក់​ឬ​កករ​ធ្លាក់​ចុះ​ទៅ​ខាង​ក្រោម : ដង​ទឹក​ល្អក់​ទុក​ឲ្យ​រង, ទឹក​កំបោរ​រង ។
  4. រង or រង់
    (មើល​ក្នុង​ពាក្យ រុង) ។
  5. រងឆាយ ( ន.នាមសព្ទ )
    បន្ទះ​ឈើ​ដែល​ដាក់​ថែម​ស៊ែម​លើ​ខ្នង​រង​ស្បូវ​សម្រាប់​ទ្រ​ចុង​ក្បឿង ត្រង់​ទី​បំផុត​ចុងសំយាប ។
  6. រងជើង ( ន.នាមសព្ទ )
    អំបោះ​ឬ​សូត្រ​ចុង​អន្ទង​ដែល​សល់​បន្តិច ព្រោះ​ខ្លី​បោះ​ត្រល់​ត្បាញ មិន​កើត : កាត់​រង​ជើង, អំបោះ​រង​ជើង ។
  7. រងទឹក
    (មើល​ក្នុង​ពាក្យ រង ២ ន.) ។
  8. រងល់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រងោក ថា : រងោក​រងល់ រងោក​ពាស​ពេញ ។
  9. រងា ( គុ.គុនសព្ទ )
    ដែល​មាន​សម្ផស្ស​ត្រជាក់​ខ្លាំង​បណ្ដាល​ឲ្យ​ជ្រួត​ជ្រាប​ព្រឺ​សាច់​ព្រឺ​រោម : ខែ​រងា, រដូវ​រងា ។ កិ. ទទួល​សម្ផស្ស​ត្រជាក់​ខ្លាំង បណ្ដាល​ឲ្យ​ត្រូវ​ការ​សម្ផស្ស​ក្ដៅ​ជួយ​ការពារ​ឲ្យ​កក់​ក្ដៅ : អ្នក​មិន​សូវ​រងា​ទេ​ឬ ? ខ្ញុំ​រងា​ណាស់ ។ ព. ប្រ. ភ័យ​បារម្ភ​ខ្លាច​សត្រូវ ព្រោះ​ឥត​ទី​ពំនាក់​ឬ​ព្រោះ​មិន​មាន​គ្រឿង​ការពារ : តាំង​ពី​ដួច​រាជការ​ចាត់​ឲ្យ​មាន​មណ្ឌល​នីតិ​កម្ម​មក​នៅ​ជិត​ភូមិ​យើង​ៗ បាន​កក់​ក្ដៅ​មិន​រងា​ដូច​ពី​ដើម ។ ន. អាកាស​ដែល​បណ្ដាល​ឲ្យ​ត្រជាក់​ខ្លាំង ព្រឺ​សាច់​ព្រឺ​រោម : យប់​នេះ​មាន​រងា​ច្រើន​ជាង​យប់​ម្សិល ។
  10. រងាក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ងក់​ងើប​ៗ​បន្តិច​ៗ​ដោយ​អាការ​លឿន​គគាត​ឬ​ដែល​ងើប​ៗ​ដាក់​ៗ​គ្រលែង​បន្តិច​ៗ : ដើរ​រងាក់​ទាំង​ថ្ងៃ​ត្រង់; ដំណើរ​រងាក់ (ព. ព.) ។

1   2   3   4   5   6   ... 7   Next >>

Headley's Khmer-English Dictionary
  1. រង ( v ) [rɔɔŋ]   - detail »
    to support (from below); to bear, endure, undergo; to protect, defend (oneself), to parry, ward off (a blow); to hide; to assist.
  2. រង ( adj ) [rɔɔŋ]   - detail »
    be a deputy / assistant.
  3. រង ( n ) [rɔɔŋ]   - detail »
    support, prop, stand; bedding, pillow, cushion
  4. រង ( v ) [rɔɔŋ]   - detail »
    to inherit, succeed (to); take on (e.g. additional duties)
  5. រង ( adj ) [rɔɔŋ]   - detail »
    to be a victim, get into trouble, be involved in an accident
  6. រង ( adj ) [rɔɔŋ]   - detail »
    to clear up, become clear / transparent (as a liquid when the sediment has settled).
  7. រង ( n ) [rɔɔŋ]   - detail »
    sediment, deposit
  8. រង ( n ) [rɔɔŋ]   - detail »
    ridge or hill in a field (esp. for planting potatoes); gutter (along the eaves of a house)
  9. រង [rɔɔŋ]   - detail »
    See: រុង
  10. រងក់ ( adj ) [rɔŋʊək]   - detail »
    to be unsteady on one's feet, tottering, staggering; to be tumble-down, ramshackle

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar