Khmer Dictionary: រ៉ា
Chuon Nath's Khmer-Khmer Dictionary
-
រ៉ា
( កិ.កិរិយាសព្ទ )
អេះ; ហ្ន៎ះ ! ឬណា៎ !; ចុះ; ភ្លាម; ... ។
- ទៅរ៉ា ទៅអេះ ! : បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ ! ។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ ! : ហៃកូនមាសម្ដាយមកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ ។
- មកអាយរ៉ា មកអាយហ្ន៎ះ ! ឬមកអាយភ្លាម : ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឲ្យបងកើតទុក្ខព្រួយម្នេញ ។
- មើលរ៉ា មើលចុះ : ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា ។
- សិនរ៉ា សិនណា៎ ! ឬ សិនទៅ ! : ហៃប្អូនពិសី សូមឲ្យបងខ្ចី ស្បៃនាងសិនរ៉ា ជាទីរឭក នឹកដល់កនិដ្ឋា ទោះបីម្ដេចម្តា ចូរឲ្យកុំខាន ។
- អឺយរ៉ា ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប, ដូចជា : ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; ... (ហៅថា កាព្យអឺយរ៉ា ឬ ទំនុកអឺយរ៉ាត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឲ្យមានរាល់ឃ្លា) ។ល។
-
រ៉ាង
( ឧ.ឧទានសព្ទ )
សូរឮដោយគោះថាសស្ពាន់ស្ដើងឬដោយខ្យល់បក់ប៉ះត្រូវស្លឹកត្នោតស្ងួតក្រៀមជាដើម ។
- រ៉ូងរ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រ៉ូង)។
-
រ៉ាត់
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
ឈ្មោះវណ្ណយុត្តមួយប្រភេទ () នេះសម្រាប់សរសេរគាប កើត កើត ពាក្យទន្ទឹមគ្នា, ដូចជា : ថ្ងៃ ៨ និង ១៥ ឬ ១៤ រោច រោច នេះជា : ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ ។
-
រ៉ាត់
( កិ.កិរិយាសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
សរសេរគាបពាក្យទន្ទឹមគ្នាដោយប្រើវណ្ណយុត្តហៅថា រ៉ាត់ : សរសេររាយគ្នាទៅ កុំរ៉ាត់ នាំឲ្យចង្អៀតបន្ទាត់ទេ ! (ហៅ គាប ក៏បាន : សរសេរគាប) ។
-
រ៉ាត់
( កិ.កិរិយាសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(រ័ត អ. ថ. រ៉ាត់) រឹត, រឹតឲ្យតឹង, ដាសរឹត; ក្រវាត់ (ម. ប្រ.) ។
- រ៉ាត់រឹង រឹតណែន ។
-
រ៉ាត់ប្រខុត
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(រ័តប្រះគត អ. ថ. រ៉ាត់ប្រៈខុត) ខ្សែក្រវាត់ចង្កេះឬក្រវាត់ទ្រូង; ខ្មែរហៅចំពោះតែវត្ថពន្ធចង្កេះសូត្រឬអម្បោះដែលត្បាញជាបន្ទះ សម្រាប់បព្វជិតក្រវាត់ (បា. ហៅ បដិក) ។
-
រ៉ាប់
( កិ.កិរិយាសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(រ័ប អ. ថ. រ៉ាប់) ទទួល, ទទួលភារៈ, ព្រមទទួលទាំងអស់: រ៉ាប់មុខការ, រ៉ាប់ការម្នាក់ឯង ។
- រ៉ាប់ប្រកាន់ (ស. រ័បប្រះកាន់ អ. ថ. រ៉ាប់ប្រៈកាន់) ទទួលធានា (ម. ប្រ., ច្រើនប្រើតែខាងខែត្របាត់ដំបង) ។
-
រ៉ាប់រង
( កិ.កិរិយាសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(រ័បរ្ចង អ. ថ. រ៉ាប់រ៉ង) ទទួលរង គឺទទួលភារៈ ឬទទួលបន្ទុកលើខ្លួន, ទទួលអះអាង : រ៉ាប់រងកិច្ចការគ្រប់យ៉ាង; និយាយថា រងរ៉ាប់ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រង ១ កិ.) ។
-
រ៉ាវ
( ន.នាមសព្ទ )
ឃ្នាងវែង សម្រាប់ដាក់មនុស្សដែលជាប់ចោទជាទម្ងន់ ចងដៃជើងទាំងពីរទាញសន្ធឹងតឹងភ្ជាប់នឹងស្នឹងខាងមុខចងចង្កោះទាញតឹងភ្ជាប់នឹងស្នឹងខាងក្រោយ វាយសួរយកចម្លើយ : ចងរ៉ាវ, វាយរ៉ាវ (មានប្រើតែក្នុងរាជ្យពីដើម) ។
-
រ៉ាវ
( ឧ.ឧទានសព្ទ )
សូរឮដោយប៉ះ, រណ្ដំឬបាក់ នៃវត្ថុរឹងស្រួយមានច្រវាក់ជាដើម : សូរច្រវាក់រ៉ាវៗ ។ កិ. វិ. ឬ គុ. (ព. ប្រ.) ដែលរួសឥតទាក់ឥតទច់ : និយាយរ៉ាវ, អានសំបុត្ររ៉ាវ, សម្ដីរ៉ាវ ។
- រួសរ៉ាវ រួសរាយ ។
Headley's Khmer-English Dictionary
-
រ៉ា
( fp ) [raa] - detail »
mild emphatic, imperative or hortative particle; occurs particularly at the end of commands and more often in poetry (at the end of verses) than in prose
Eg. បើខ្ញុំមានច្រើនទៅរ៉ា ខ្ញុំនឹងជូនអ្នកខ្លះ: If I just had more, I'd give you some. See: អេះ -
រ៉ា
( n ) [raa] - detail »
railway station
-
រ៉ា
( adj ) [raa] - detail »
to be very far
Reference: ឆ្ងាយរ៉ា -
រ៉ា
( pron ) [raa] - detail »
whoSurin
-
រ៉ា
[raa] - detail »
-
រ៉ាក
( i ) [raak] - detail »
exclamation of surprise or disagreement
-
រ៉ាកតាក
( adj ) [raak - taak] - detail »
to be worn, shabby, threadbare; dilapidated, ramshackle; rag-tag
-
រ៉ាកែត
( n ) [raakaet, raakɛt] - detail »
(tennis) racket
-
រ៉ាង
( i ) [raaŋ] - detail »
sound made by hitting a thin brass plate or by rubbing dry palm leaves together
-
រ៉ាង
( adj ) [raaŋ] - detail »
to be abandoned