Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សិប្ប

Chuon Nath's Khmer-Khmer Dictionary
  1. សិប្ប ( ន.នាមសព្ទ ) [សិប-ប៉ៈ ] or សិប្បៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សិប្ប; ឝល្ប) ជំនាង, ការ​ជាង​ផ្សេង​ៗ, ហត្ថ​កម្ម​គ្រប់​យ៉ាង; ចំណេះ​ដែល​ត្រូវ​សិក្សា មាន​ការ​ជាង​ឈើ, ការ​ឆ្លាក់​គូរ, រៀប​ឥដ្ឋ, បូក​បាយអ រហូត​ដល់​ការ​បង្ហាត់​សេះ, បង្ហាត់​ដំរី; ចំណេះ​ភ្លេង​តន្រ្តី, ច្រៀង, រាំ ជាដើម ឬ​ការ​ប្រដាប់​តាក់តែង, ការ​រចនា​វិចិត្រ​ផ្សេង​ៗ (ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់) ។
    - សិប្ប​កម្ម ការ​ជាង ។
    - សិប្ប​ករ,
    - សិប្ប​ការ ឬ - សិប្ប​ការី ជាង, អ្នក​ធ្វើ​ជាង (បើ​ស្ត្រី​ជា សិប្ប​ការិកា ឬ សិប្ប​ការិនី) ។
    - សិប្ប​ជីវិកា ការ​ចិញ្ចឹម​ជីវិត​ដោយ​សិប្ប​កម្ម ។
    - សិប្ប​ជីវី អ្នក​ចិញ្ចឹម​ជីវិត​ដោយ​សិប្ប​កម្ម (បើ​ស្ត្រី​ជា សិប្ប​ជីវិនី) ។
    - សិប្ប​វន្ត (--វន្ត) អ្នក​មាន​សិប្បៈ (បើ​ស្ត្រី​ជា សិប្ប​វតី ឬ--វន្តី) ។
    - សិប្ប​វិទូ អ្នក​ចេះ​សិប្បៈ ។
    - សិប្ប​សាលា សាលា​រៀន​សិប្បៈ, រោង​ការ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិល្ប ផង) ។
  2. សិប្ប --
    (មើល​ក្នុង​ពាក្យ សិប្ប) ។
  3. សិប្បាចារ្យ ឬ សិល្បាចារ្យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    គ្រូ​បង្រៀន​ចំណេះ​ផ្នែក​ខាង​ការងារ​ហត្ថកម្ម មាន​ជាង​ផ្ទះ, ជាង​គំនូរ, ជាង​ឡាន, ម៉ាញ៉េ, ទូរទស្សន៍, ទូរស័ព្ទ​ជា​ដើម ។
  4. សិប្បិកា or សិប្បិនី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្បិកៈ ឬ សិប្បី) ។
  5. សិប្បិកៈ ( ន.នាមសព្ទ ) [សិប-ប៉ិកៈ ] or សិប្បី   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សិប្បិក ឬ សិប្បី; ឝិល្បិន៑) អ្នក​មាន​សិប្បៈ, អ្នក​ធ្វើ​សិប្ប​កម្ម; បើ​ស្ត្រី​ជា សិប្បិកា ឬ សិប្បិនី) ។
  6. សិប្បិយការ ( ន.នាមសព្ទ ) [សិប-ប៉ិយ៉ៈកា ]   ( បា.បាលី​ ( បាលីភាសា ) )
    (សិប្បិយ “ដែល​ជា​កំណើត​នៃ​សិប្បៈ ឬ​ដែល​គួរ​ដល់​សិប្បៈ” + ការ “ អ្នក​ធ្វើ; មុខ​ការ”) មុខ​​ការ​ដែល​ជា​កំណើត​នៃ​សិប្បៈ, កន្លែង​បង្កើត​សិប្បៈ ។ ពាក្យ​នេះ​ខ្មែរ​សន្មត​ប្រើ​ជា​ឈ្មោះ​ក្រសួង​សេនាបតី ដែល​ត្រូវ​គ្រប់គ្រង​ត្រួតត្រា​លើ​ការ​បង្កើត​សិប្បៈ​ផ្សេង (សម័យ​មុន) ។
  7. សិប្បី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិប្បិកៈ) ។
  8. សិប្បីជាតិ ( ន.នាមសព្ទ ) [សិប-ប៉ីជាត]   ( បា.បាលី​ ( បាលីភាសា ) )
    (សិប្បី) ខ្យង; ជាតិ​ខ្យង​ទួទៅ : គ្រំ, លៀស, ខ្ចៅ ... ជា​សិប្បី​ជាតិ ។
Headley's Khmer-English Dictionary
  1. សិប្ប ( n ) [səppaʔ]   - detail »
    art, craft, manual work; achievement; mastery; skill, ability
  2. សិប្បិកៈ ( n ) [seppeʔkaʔ]   - detail »
    person who has artistic talent, artist, artisan
  3. សិប្បិយការ ( n ) [seppeyyaʔkaa]   - detail »
    work of art; art workshop; government office that formerly controlled the work of craftsmen and artisans
  4. សិប្បិវប្បកម្ម ( n ) [seppeʔvʊəppaʔkam]   - detail »
    the raising of shellfish
  5. សិប្បិវប្បករ ( n ) [seppeʔvʊəppaʔkɑɑ]   - detail »
    shellfish breeder
  6. សិប្បិសត្វ   - detail »
    See: សិប្បីជាតិ
  7. សិប្បីជាតិ ( n ) [seppəyciet]   - detail »
    lamellibranch, bivalve molluscs


Prohok Solutions @2017 : Learn Khmer | Khmer Calendar