Khmer Dictionary: សូករ
Chuon Nath's Khmer-Khmer Dictionary
-
សូករ
( ន.នាមសព្ទ )
[--ក ]
or សូករៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សូករ; ឝូករ ឬ សូករ) ជ្រូក ។ សូករមំសៈ, --មំសំ ឬ មំសំសូករៈ សាច់ជ្រូក (ព. គ.) ។
-
សូករន្តកៈ
( ន.នាមសព្ទ )
[--កៈរ៉ន់-តៈ-កៈ ]
( បា.បាលី ( បាលីភាសា ) )
(សូករន្តក) ថៅឡិង ។ ឈ្មោះវត្ថពន្ធចង្កេះមួយប្រភេទ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក សម្រាប់បព្វជិតពុទ្ធសាសនិកក្រវាត់រក្សាបរិមណ្ឌលស្បង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ ផង) ។
-
សូករមទ្ទវៈ
( ន.នាមសព្ទ )
[--កៈរ៉ៈម័ត-ទៈវៈ ]
( បា.បាលី ( បាលីភាសា ) )
(--មទ្ទវ) ឈ្មោះម្ហូបមួយប្រភេទ ធ្វើដោយសាច់ជ្រូកនិងគ្រឿងផ្សំផ្សេងៗដែលជាងមាសឈ្មោះ ចុន្ទ ចាត់ចែងថ្វាយព្រះសក្យមុនីសព្វញ្ញុពុទ្ធ, ជាព្រះស្ងោយចុងក្រោយបំផុតរបស់ព្រះអង្គ, ទ្រង់សោយព្រះស្ងោយនេះហើយក៏ចាប់មានអាពាធជាទម្ងន់ ព្រះអង្គចូលបរិនិញ្វនក្នុងថ្ងៃនោះ ។ សូករមទ្ទវៈ នេះអ្នកប្រាជ្ញពួកខ្លះ ប្រែជា “ផ្សិត”, ថាជាឈ្មោះផ្សិតមួយប្រភេទ ដែលជ្រូកចូលចិត្តស៊ី, អ្នកប្រាជ្ញពួកនេះកាន់យកសេចក្ដីថា ព្រះសក្យមុនីទ្រង់ចូលបរិនិញ្វនដោយបណ្ដាលអំពើអាពាធពុលផ្សិត ជាម្ហូបដែល ចុន្ទ ចាត់ចែងថ្វាយ ។ល។
-
សូករិក
( ន.នាមសព្ទ )
[--កៈរ៉ិក ឬ--កៈរ៉ិកៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សូករិក; ឝូករិក) អ្នកពិឃាតជ្រូក : ពួកសូករិកដើររកទិញជ្រូក (បើស្ត្រីជា សូករិកា) ។
- សូករិក កម្ម អំពើរបស់អ្នកពិឃាតជ្រូក (ការពិឃាតជ្រូក) ។
- សូករិកដ្ឋាន ទីឬកន្លែងរបស់អ្នកពិឃាតជ្រូក (ទីពិឃាតជ្រូកសម្រាប់យកសាច់លក់) ។ល។
Headley's Khmer-English Dictionary
-
សូករ
( n )
[sookɑɑ]
- detail »
hog, pig
-
សូករន្តកៈ
( n )
[sookaʔrɑntaʔkaʔ]
- detail »
cloth belt used by monks
See: វត្ថពន្ធ -
សូករមទ្ទវៈ
( n )
[sookaʔraʔmoatteaʔveaʔ]
- detail »
the last meal of the Buddha
-
សូករិក
( n )
[sookaʔrək, sookaʔreʔkaʔ]
- detail »
hog butcher