Khmer Dictionary: សុន្ទរ
Chuon Nath's Khmer-Khmer Dictionary
-
សុន្ទរ
( គុ.គុនសព្ទ )
[សុន-ទៈរៈ ឬ សុន-ទ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ល្អ, ប្រពៃ; ពីរោះ, ដែលគួរចង់ឮ គួរចង់ស្ដាប់, ពីរោះចាប់ចិត្ត; ដែលគួរស្រឡាញ់; គួររីករាយ ។
- សុន្ទរកថា សម្ដីពីរោះ, សម្ដីគួរចង់ស្ដាប់ ។ ខ្មែរហៅសម្ដីសូត្រថ្លែងសេចក្ដីក្នុងទីប្រជុំជនថា សុន្ទរកថា ដែរ : សូត្រសុន្ទរកថាក្នុងមហាសន្និបាត... (ហៅ សុន្ទរពាក្យ ឬ សុន្ទរពេចន៍ ក៏បាន) ។
- សុន្ទរកម្ម អំពើល្អ; ការងារល្អ ។
- សុន្ទរភាព ភាពល្អ, សេចក្ដីល្អ ។
- សុន្ទរមតិ គំនិតត្រូវ ។
- សុន្ទរយាត្រា ដំណើរល្អ, ដំណើរមានសុខស្រួល ។
- សុន្ទរយាន យានល្អ, យានស្រួលជិះ ។
- សុន្ទរលក្ខណ៍ ឬ - --លក្សណ៍ លក្ខណៈល្អ ។
- សុន្ទរវាចា ឬ
- --វាទ ពាក្យពីរោះ ។
- សុន្ទរវាទិន ឬ - --វាទី អ្នកដែលមានសំដីពីរោះ (បើស្ត្រីជា សុន្ទរវាទិនី) ។
- សុន្ទរសម្បត្តិ សម្បត្តិល្អ; សម្បត្តិរបស់អ្នកល្អ (ការប្រព្រឹត្តល្អ) ។
- សុន្ទរសូបៈ សម្លឆ្ងាញ់ ។
- សុន្ទរោវាទ (បា. < សុន្ទរ + ឱវាទ) ឱវាទល្អ, ដំបូន្មានត្រូវ ។ល។
Headley's Khmer-English Dictionary
-
សុន្ទរ
( adj )
[sontɔɔ, sonteaʔreaʔ]
to be beautiful, attractive; graceful; excellent; lovable; harmonious, pleasing to the ear
-
សុន្ទរី
( n )
[sonteaʔrii]
(charming / beautiful) young woman
-
សុន្ទរោវាទ
( n )
[sonteaʔrouviet]
good / correct advice
-
សុន្ទរ៍ទាន
( n )
[sontien]
kind gift / donation, generous contribution