Khmer Dictionary: សុវណ្ណ
Chuon Nath's Khmer-Khmer Dictionary
-
សុវណ្ណ
( ន.នាមសព្ទ )
[--វ៉ាន់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សុវណ៌) មាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុពណ៌ ឬ សុព័ណ៌ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សុវ៉ាន់-ណៈ, ដូចជា សុវណ្ណការ ជាងមាស (បើស្ត្រីជា សុវណ្ណការិកា) ។
- សុវណ្ណកោដ្ឋ កោដ្ឋមាស ។ ព្រះមរណនាមនៃព្រះបាទសម្ដេចព្រះនរោត្តម... (ក្សត្រិយ៍កម្ពុជរដ្ឋ) ។
- សុវណ្ណប័ដ ឬ
- --បដ្ត ដំបារមាស ។ ក្នុងច្បាប់រាជសព្ទខ្មែរថា ដំបារមាសដែលចារឹកអក្សរតាំងព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យ ឬតាំងព្រះនាមក្សត្រិយ៍ថ្នាក់បន្ទាប់ចុះមករហូតដល់ទីសម្ដេចព្រះសង្ឃរាជ ។
- សុវណ្ណព័ណ៌ សម្បុរមាស; សម្បុរដូចមាស ។
- សុវណ្ណភាជន៍ ភាជន៍មាស, ចានមាស ។
- សុវណ្ណភិង្គារ (សំ. សុវណ៌ភ្ឫង្គារ, ខ្មែរប្រើជា សុពណ៌ភ្រឹង្គារ) កុណ្ឌីមាស, ទីកោមាស ។
- សុវណ្ណម័យ (--ម៉ៃ) ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ប្រើជា សោវណ្ណ ឬ សោវណ្ណម័យ ក៏បាន) ។
- សុវណ្ណមាលា កម្រងផ្កាមាស; ខ្សែមាស ។
- សុវណ្ណវិចិត្រ ដែលវិចិត្រដោយមាស ។ល។
-
សុវណ្ណ --
(មើលក្នុងពាក្យ សុវណ្ណ) ។
Headley's Khmer-English Dictionary
-
សុវណ្ណ
( n )
[soʔvan, soʔvannaʔ-]
- detail »
gold