Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរិយ

Chuon Nath's Khmer-Khmer Dictionary
  1. សុរិយ ( ន.នាមសព្ទ ) [--រ៉ិយ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សូយ៌) ព្រះ​អាទិត្យ ។
    - សុរិយ​ករ, --ការ ឬ--រង្សី រស្មី​ព្រះ​អាទិត្យ ។
    - សុរិយ​កាល ពេល​ថ្ងៃ​ត្រង់ ។
    - សុរិយ​គតិ (--គៈតិ) ដំណើរ​ព្រះ​អាទិត្យ : ខែ​សុរិយ​គតិ (ព. ផ្ទ. ចន្ទគតិ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។
    - សុរិយ​គោត្ត ឬ - សុរិយ​ពន្ធុ គោត្រ​ឬ​ផៅ​ពង្ស​ព្រះ​អាទិត្យ, អាទិច្ច​ពន្ធុ, គោតម​គោត្ត (វង្ស​របស់​ព្រះ​សក្យ​មុនី​គោតម) ។
    - សុរិយ​ចរ ឬ--យាត្រា ដំណើរ​ព្រះ​អាទិត្យ (សុរិយ​គតិ) ។
    - សុរិយ​តាប កម្តៅ​ថ្ងៃ ។
    - សុរិយ​តេជះ អំណាច​ព្រះ​អាទិត្យ ។
    - សុរិយ​ទេវ​បុត្ត ទេវ​បុត្ត​ឈ្មោះ​សុរិយ (ព្រះ​អាទិត្យ) ។
    - សុរិយ​ពង្ស ដូច​គ្នា​នឹង សុរិយ​វង្ស ។
    - សុរិយ​មណ្ឌល (--មន់-ឌល់) មណ្ឌល​ព្រះ​អាទិត្យ, ដួង​ព្រះ​អាទិត្យ ។
    - សុរិយ​មាលា កម្រង​ឬ​ខ្សែ​រស្មី​ព្រះ​អាទិត្យ ។
    - សុរិយ​វង្ស ពង្ស​ព្រះ​អាទិត្យ (សុរិយ​គោត្ត, សុរិយ​ពន្ធុ, អាទិច្ច​ពន្ធុ, គោតម​គោត្ត); វង្ស​របស់​ព្រះ​រាម (ក្នុង​រឿង​រាមកេរ្តិ៍ ) ។
    - សុរិយ​សន្តាប (សុរ៉ិយ៉ៈសន់-ដាប) កម្តៅ​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង ។
    - សុរិយានុភាព (បា. < សុរិយ + អានុភាវ) អានុភាព​នៃ​ព្រះ​អាទិត្យ ។
    - សុរិយាភា ឬ - សុរិយាលោក (បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ”) ពន្លឺ​ព្រះ​អាទិត្យ ។
    - សុរិយោទ័យ (បា. សុរិយ + ឧទយ “ការ​រះ​ឡើង”) ថ្ងៃ​រះ (អរុណោទ័យ) ។ល។
Headley's Khmer-English Dictionary
  1. សុរិយ ( n ) [soʔreʔyaʔ]
    sun
  2. សុរិយា ( n ) [soʔreʔyaa]
    sun
  3. សុរិយេ
    See: សុរិយ
  4. សុរិយោដី ( n ) [soʔreʔyaodəy]
    sun and earth, sun and land
  5. សុរិយោដី ( n ) [soʔreʔyaodəy]
    land survey
  6. សុរិយោទ័យ ( n ) [soʔreʔyaotey]
    sunshine
  7. សុរិយ័ន


Prohok Solutions @2017 : Learn Khmer | Khmer Calendar