Khmer Dictionary: សុរិយ
Chuon Nath's Khmer-Khmer Dictionary
-
សុរិយ
( ន.នាមសព្ទ )
[--រ៉ិយ៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សូយ៌) ព្រះអាទិត្យ ។
- សុរិយករ, --ការ ឬ--រង្សី រស្មីព្រះអាទិត្យ ។
- សុរិយកាល ពេលថ្ងៃត្រង់ ។
- សុរិយគតិ (--គៈតិ) ដំណើរព្រះអាទិត្យ : ខែសុរិយគតិ (ព. ផ្ទ. ចន្ទគតិ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។
- សុរិយគោត្ត ឬ - សុរិយពន្ធុ គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត (វង្សរបស់ព្រះសក្យមុនីគោតម) ។
- សុរិយចរ ឬ--យាត្រា ដំណើរព្រះអាទិត្យ (សុរិយគតិ) ។
- សុរិយតាប កម្តៅថ្ងៃ ។
- សុរិយតេជះ អំណាចព្រះអាទិត្យ ។
- សុរិយទេវបុត្ត ទេវបុត្តឈ្មោះសុរិយ (ព្រះអាទិត្យ) ។
- សុរិយពង្ស ដូចគ្នានឹង សុរិយវង្ស ។
- សុរិយមណ្ឌល (--មន់-ឌល់) មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ ។
- សុរិយមាលា កម្រងឬខ្សែរស្មីព្រះអាទិត្យ ។
- សុរិយវង្ស ពង្សព្រះអាទិត្យ (សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត); វង្សរបស់ព្រះរាម (ក្នុងរឿងរាមកេរ្តិ៍ ) ។
- សុរិយសន្តាប (សុរ៉ិយ៉ៈសន់-ដាប) កម្តៅថ្ងៃដែលក្ដៅខ្លាំង ។
- សុរិយានុភាព (បា. < សុរិយ + អានុភាវ) អានុភាពនៃព្រះអាទិត្យ ។
- សុរិយាភា ឬ - សុរិយាលោក (បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ”) ពន្លឺព្រះអាទិត្យ ។
- សុរិយោទ័យ (បា. សុរិយ + ឧទយ “ការរះឡើង”) ថ្ងៃរះ (អរុណោទ័យ) ។ល។
-
សុរិយ --
(មើលក្នុងពាក្យ សុរិយ) ។
-
សុរិយង្គ
( ន.នាមសព្ទ )
[--រ៉ិយង់ ]
( បា.បាលី ( បាលីភាសា ) )
(សុរិយ “ព្រះអាទិត្យ” + អង្គ) អង្គព្រះអាទិត្យ គឺតួព្រះអាទិត្យ, ដួងព្រះអាទិត្យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ព. ប្រ. អ្នកដែលមានខ្លួនទុកដូចជាព្រះអាទិត្យគឺដែលមានតេជះខ្លាំង (ច្រើនហៅព្រះមហាក្សត្រិយ៍ដែលមានឥទ្ធានុភាពខ្លាំង; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីព្រះសុរិយង្គ ព្រះបាទឯកអង្គ ទ្រង់ធម៌សត្យា ណែនាំពលរដ្ឋ ឲ្យកាន់សីលាសឹងបានសុខា ក្តីស្ងប់ជានិច្ច ។
-
សុរិយា
( ន.នាមសព្ទ )
[--រ៉ិយ៉ា ]
( បា.បាលី ( បាលីភាសា ) )
(ពហុ. របស់ សុរិយ ប៉ុន្តែមានប្រើតិចណាស់) ព្រះអាទិត្យ (ប្រើចំពោះតែក្នុងកាព្យ និងទំនុកច្រៀង) ។
-
សុរិយា --
(មើលក្នុងពាក្យ សុរិយ) ។
-
សុរិយាល្ងាចថ្ងៃ
( ន.នាមសព្ទ )
[សុរ៉ិយ៉ា-- ]
ឈ្មោះបទភ្លេងបុរាណមួយបែបរបស់ខ្មែរ មានផ្តើមទំនុកច្រៀងថា សុរិយាល្ងាចថ្ងៃ... រាល់ដើមបទ ហើយរាយទំនុកតាមលំដាប់តៗទៅ ។
-
សុរិយេ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(< សុរិយ > សុរិយេ) នាកាលឬកាលដែលព្រះអាទិត្យ; ឬសំដៅសេចក្ដីត្រឹមតែថា “ព្រះអាទិត្យ” ក៏មាន (សម្រាប់ប្រើចំពោះតែក្នុងពាក្យទេសនាឬក្នុងកាព្យ) : សុរិយេនាកាលព្រះអាទិត្យ ប្លែងឫទ្ធិបង្អស់វង់មណ្ឌល ព្រះចន្រ្ទរះឡើងឲ្យយើងយល់ នេះនោះមិនសល់នៅជិតខ្លួន ។ ឬមួយយ៉ាងថា : សុយេរែងរេទៅខាងលិច រែងចុះទាបតិចតាមលំដាប់ ដូចរូបសព្វសត្វតែងកើតស្លាប់ទោះយូរ ទោះឆាប់តែងប្រែប្រួល ។
-
សុរិយោ --
(ម. ក្នុង ព. សុរិយ) ។
-
សុរិយោដី
( ន.នាមសព្ទ )
[--រ៉ិយ៉ោ-- ]
ព្រះអាទិត្យនិងដី ។ ខ្មែរប្រើដោយសន្មតិជាឈ្មោះក្រុមរាជការមួយក្រុម នៅក្រោមឱវាទក្រសួងកសិកម្ម មានភារៈខាងវាស់ផ្ទៃក្រឡាដី ស្រែចម្ការឬដីភូមិជាដើមក្នុងកម្ពុជរដ្ឋ ព្រមទាំងកាន់កាប់រក្សាទុកនូវឯកសារស្ដីពីរឿងនេះផង : ក្រុមសុរិយោដី (បារ. Cadastre) ។
-
សុរិយ័ន
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សុរិយ; សូយ៌) ព្រះអាទិត្យ (ពាក្យសម្រួលតាមសម្ផស្សកាព្យ សម្រាប់ប្រើតែក្នុងកាព្យ) ។
Headley's Khmer-English Dictionary
-
សុរិយ
( n )
[soʔreʔyaʔ]
- detail »
sun
-
សុរិយា
( n )
[soʔreʔyaa]
- detail »
sun
-
សុរិយេ
- detail »
See: សុរិយ -
សុរិយោដី
( n )
[soʔreʔyaodəy]
- detail »
sun and earth, sun and land
-
សុរិយោដី
( n )
[soʔreʔyaodəy]
- detail »
land survey
-
សុរិយោទ័យ
( n )
[soʔreʔyaotey]
- detail »
sunshine
-
សុរិយ័ន
- detail »