Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សូម

Chuon Nath's Khmer-Khmer Dictionary
  1. សូម ( កិ.កិរិយាសព្ទ )
    បញ្ចេញ​វាចា​ឬ​សម្ដែង​អាការ​ឲ្យ​គេ​ឲ្យ​អ្វី​ៗ​ដែល​ខ្លួន​ត្រូវ​ការ : សូម​ទាន, សូម​ប្រាក់, សូម​ពរ (ព. សា. សុំ) ។ ពាក្យ​សម្រាប់​ប្រើ​នាំ​មុខ​ឬ​ជា​ជំនួយ​កិរិយា​សព្ទ​មាន​អាការ​ជា​កិរិយានុគ្រោះ ឬ​ប្រើ​ជា​ជំនួយ​តាម​សព្ទ​ក៏​បាន ដោយ​សេចក្ដី​អង្វរ ឬ​ដោយ​សេចក្ដី​គោរព, ដោយ​សេចក្ដី​គួរ​សម (តាម​ថ្នាក់​បុគ្គល) : សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង; សូម​ព្រះ​រាជ​ទាន...; សូម​ទ្រង់...; សូម​ទ្រង់​ជ្រាប; សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស...; សូម​ទ្រង់​មេត្តា​ប្រោស...; សូម​ទាន...; សូម​ទាន​ជ្រាប; សូម​ជ្រាប; សូម​ប្របាទ​ម្ចាស់...; សូម​ព្រះ​តេជ​ព្រះ​គុណ...; សូម​លោក...; សូម​នាយ...; សូម​អ្នក...; សូម​ឱកាស !; សូម​កុំ...; សូម​ឲ្យ ... ។ល។
  2. សូមក្រាបបង្គំទូល ( កិ.កិរិយាសព្ទ )
    និយាយ​ពី​ពាក្យ​សម្រាប់​ក្រាប​ទូល​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ដោយ​គារវ​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង គឺ​អ្នក​សរសេរ​ចុតហ្មាយ​នោះ សូម​ក្រាប​បង្គំ​ព្រម​ទាំង​សូម​យក​សិរៈ​របស់​ខ្លួន​ទូល​ព្រះ​បាទា​ព្រះ​អង្គ​ផង ប៉ុន្តែ​សូម​ទូល​ពី​ក្រោម​ល្អងធូលី​ដែល​ជាប់​នៅ​ត្រង់​បាត​ព្រះ​បាទា ដោយ​ផ្តើម​សេចក្ដី​ត្រង់​បន្ទាត់​លើ​បំផុត​ថា សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង; ហើយ​សរសេរ​ត្រង់​បន្ទាត់​ក្រោម​បន្ទាប់​នោះ ដោយ​លូក​ចូល​បន្តិច​ថា សូម​ព្រះ​រាជ​ទាន​ក្រាប​បង្គំ​ទូល​ក្រោម​ល្អង​ធូលី​ព្រះ​បាទ នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង-សូម​ទ្រង់​ជ្រាប ។ រួច​សរសេរ​លូក​បន្ទាត់​ចូល​រាយ​សេចក្ដី​តាម​ដំណើរ​ការណ៍​ទៅ​ដរាប​ដល់​ចប់ (នេះ​ជា​បែប​ប្រើ​តាំង​ពី​បុរាណ​កាល​មក) ។ល។
Headley's Khmer-English Dictionary
  1. សូម ( v ) [soom]   - detail »
    to request, ask for; to beg, entreat; polite term used to introduce a sentence. It means 'please, would you..., would you please'
    Eg. សូម​ជំរាបមកលោកឳពុកនិងអ្នកម្តាយសូមជ្រាប: Dear father and mother (fairly formal greeting in a letter).
  2. សូម៉ាត្រា ( n ) [soomaatraa]   - detail »
    Sumatra
  3. សូម៉ុង ( n ) [soomoŋ]   - detail »
    salmon
  4. សូម្បី ( conj ) [soombəy]   - detail »
    even, even if, in spite of, including; although
    Eg. គាត់ឈឺធ្ងន់ណាស់ សូម្បីទឹកក៏គាត់មិនអាចពីសាបានផង: He's very ill; he's not even able to drink water.


Prohok Solutions @2017 : Learn Khmer | Khmer Calendar