Khmer Dictionary: សូល
Chuon Nath's Khmer-Khmer Dictionary
-
សូល
( ន.នាមសព្ទ )
[សូ ]
or សូល៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សូល; ឝូល) ឈើឬដែកមូលវែងស្រួចខាងចុង; ឈើអណ្តោត ។
- ឈើសូល ឬ
- ឈើសូល៍ ឈើសម្រាប់រុករុញប្រមូលសពដែលធ្វើឈាបនកិច្ចកណ្ដាលវាល ក្នុងវេលាត្រូវភ្លើងឆេះដាច់ជាកំណាត់ៗ ដើម្បីឲ្យឆាប់សុស (ច្រើនហៅ ឈើសូល៍ ជាង) ។
- ឡើងឈើសូល ឡើងឈើអណ្តោត (បែបធ្វើទោសប្រហារជីវិតមួយយ៉ាងក្នុងបុរាណសម័យ; បា. ហៅ សូលារោហនកម្ម “ការឡើងឈើសូល”) ។
Headley's Khmer-English Dictionary
-
សូល
( n )
[sool]
spit (for roasting); wooden / metal rod with a sharpened end, javelin
-
សូលី
( n )
[soolii]
Shiva
