Khmer Dictionary: សូន្យ
Chuon Nath's Khmer-Khmer Dictionary
-
សូន្យ
( គុ.គុនសព្ទ )
[សូន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝូន្យ; សុញ្ញ) ធេង, ទទេ, សោះទទេ, ឃែត : សូន្យឈឹង សូន្យឥតឮសូរសព្ទឬដំណឹងអ្វីសោះ : ស្ងាត់សូន្យឈឹង ។
- សូន្យសុង សូន្យគ្មានពន្លឺតិចតួច : ងងឹតសូន្យសុង ។
- សូន្យសោះ ឬ - សោះសូន្យ ឃែតទទេ, ឥតអំពើ, ឥតប្រយោជន៍ : បុរសសោះសូន្យ បុរសឥតអំពើ, មនុស្សចោលម្សៀត (មោឃបុរស) ។ល។ ន. ភាវៈទទេ; អាកាស; ពិន្ទុឬក្បិល, និគ្គហិត (°) នេះ : លេខ ១ សូន្យ ១ មុខ = ១០, សូន្យ ២ មុខ = ១០០ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុញ្ញ ផង) ។
Headley's Khmer-English Dictionary
-
សូន្យ
( adj )
[soon]
- detail »
to be empty, blank, void; absent; useless, valueless.
-
សូន្យ
( n )
[soon]
- detail »
empty space, vacuum, void, nothing, zero
Eg. ប៉ុន្តែ ក្នុងខែកញ្ញាកន្លងទៅនេះ គឺសូន្យតែម្តងរកមួយគ្រាប់ធ្វើថ្នាំគ្មាន: But, this past September, there was nothing, not even a pill for medicine.