Khmer Dictionary: សេន
Chuon Nath's Khmer-Khmer Dictionary
-
សេន
[សេន ]
or សេន្ត
(សែងត៍ Cent អ. ថ. Cèn' t'; អ. សេន្ត Cent អ. ថ. សេន់ត៍ Cenn't) លុយតូច គឺលុយចំនួនមួយរយជាមួយរៀលក្នុងប្រទេសឥណ្ឌូចិន : ទិញម្ហូបអស់១រៀលហាសិបសេន (១៛, ៥០); ទិញនំអស់១រៀល ៥ សេន (១៛, ០៥) ។
-
សេនបទ
( ន.នាមសព្ទ )
[សេន៉ៈបត់ ឬ សែន៉ៈបត់]
(មើលក្នុងពាក្យ ល្បិចចៅក្រម) ។
-
សេនា
( ន.នាមសព្ទ )
[--ន៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន : សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក ។
- សេនាកម្ម (បា.; សំ. --កម៌ន៑) កិច្ចការឬបែបបទរបស់កងទ័ព ។
- សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា ៤ ពួកគឺ ១-កងទ័ពដំរី (ហៅ ហត្ថានីក); ២-កងទ័ពសេះ (ហៅ អស្សានីក); ៣-កងទ័ពរថ ឬ រទេះ (ហៅ រថានីក); ៤-កងទ័ពថ្មើរជើង (ហៅ បត្តានីក); រួមទាំង ៤ ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬ ក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីកលក្ខណៈ និង វាហិនី ផង) ។
- សេនាចរ ទាហានល្បាត ។
- សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព (អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្តមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា) ។
- សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។
- សេនានី មេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។
- សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។
- សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយសេនាគឺមហាមាត្យ; មន្រ្តីស័ក្ដិធំទីចតុស្ដម្ភ (ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ)។
- សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី។
- សេនាប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេទ័ពរង ។
- សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។
- សេនាព្យុហៈ ឬ - --ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។
- សេនាមុខ ទ័ពស្រួច ។
- សេនាយាត្រា ការចេញដើរនៃពួកទាហាន ។
- សេនាសន្និបាត ការភ្ជុំកងទ័ព ។ល។
-
សេនា--
(មើលក្នុងពាក្យ សេនា) ។
-
សេនានុជិត
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដូចអនុជិតសេនា
-
សេនាសន--
or សេនាសនា--
(មើលក្នុងពាក្យ សេនាសនៈ) ។
-
សេនាសនៈ
( ន.នាមសព្ទ )
[សេន៉ាសៈន៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សេនាសន < សេន “ទីដេក” + អាសន “ទីអង្គុយ”; ឝន្យាសន < ឝន្យ + អាសន) ទីដេកនិងទីអង្គុយ : ទាយកធ្វើសេនាសនៈប្រគេនសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សេនាសន អ. ថ. --សៈន៉ៈ; ដូចជា សេនាសនទាន ការឲ្យសេនាសនៈ, សេនាសនៈជាអំណោយ ។
- សេនាសនប្បច្ច័យ សេនាសនៈជាគ្រឿងអាស្រ័យ គឺទីដេកទីអង្គុយសម្រាប់បព្វជិតប្រើប្រាស់ (សរសេរជា សេនាសនបច្ច័យ ក៏បាន) ។
- សេនាសនបរិភោគ ការប្រើប្រាស់សេនាសនៈ (នៃបព្វជិត) ។
- សេនាសនភណ្ឌ (--ភ័ន) គ្រឿងសម្រាប់សេនាសនៈ; របស់សម្រាប់ដេកនិងសម្រាប់អង្គុយ ។
- សេនាសនសប្បាយ ការមានទីដេកនិងទីអង្គុយស្រួល, ការមានលំនៅស្រួល ។
- សេនាសនានិសង្ស (បា. សេនាសន + អានិសំស) អានិសង្សដែលបានមកពីការឲ្យនូវសេនាសនៈ ។ល។
-
សេនីយ៍
( ន.នាមសព្ទ )
[សេន៉ី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សេនិយ; សៃន្យ អ. ថ. សែន) មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ ឬ សែន្យា ផង) ។ សរសេរជា សេនិយ ក៏បាន ។
-
សេន្ត
[សេន]
មើលក្នុងពាក្យ សេន ។
Headley's Khmer-English Dictionary
-
សេន
( n )
[saen]
- detail »
cent, penny (1/100 of a riel)
-
សេនបទ
( n )
[saenaʔbɑt, seenaʔbɑt]
- detail »
tactics, military strategy; trick, stratagem; skill
-
សេនា
( n )
[seenaa]
- detail »
officer, commanding officer, military commander; soldiers; military unit; army
-
សេនាសនៈ
( n )
[seenaasaʔnaʔ]
- detail »
place to sleep and sit, abode, residence
-
សេនីយ៍
( n )
[seenəy]
- detail »
infantry soldier; infantry unit
-
សេនីយ៍
( n )
[seenəy]
- detail »
sentinel, patrolling soldier
-
សេន្ត
- detail »
See: សេន -
សេន្យានុភាព
( n )
[seenyaanuʔpʰiep]
- detail »
regular armed forces