Khmer Dictionary: សិរ
Chuon Nath's Khmer-Khmer Dictionary
-
សិរ
( ន.នាមសព្ទ )
[សេ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝិរស៑) ក្បាល; (រ. ស.) : ព្រះសិរ ។
- រងព្រះសិរ ខ្នើយសម្រាប់ក្សត្រិយ៍កើយ ។ កំពូល, ចុងខ្ពស់, ចុងប៉ូច ។ ខ្មែរហៅសាច់ដែលដុះ (តាមសញ្ជាតិ) ជាពកឬជាបន្ទះលើក្បាលសត្វពួកខ្លះមានមាន់ជាដើមថា សិរ ដែរ : សិរមាន់ (សរសេរជា សេរ ក៏មាន; បុ. សរ. សិរស៍ ឬ សិរ្ស, សិរ្ស៍ ក៏មាន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិរ៉ៈ, ដូចជា សិរកបាល (--កៈប៉ាល) អំបែងក្បាល, លលាដ៏ក្បាល ។
- សិរតាណ ឬ
- --ត្រាណ គ្រឿងការពារក្បាល គឺ ដួន, មួក ។
- សិរប័ដ ឬ - សិរោវេដ្ឋន៍ ឈ្នួតក្បាល ។
- សិរបីឌា ឬ
- --បីឡា (--ប៉ី--) ដំណើរឈឺក្បាល ។
- សិរប្រណាម, សិរសាប្រណិប័ត ឬ
- --ប្រណិប័តន៍ ការឱនក្បាលសំពះ, ការក្រាបថ្វាយបង្គំ, ការងក់ក្បាលគំនាប់ ។
- សិរសា ដោយត្បូង (ដោយក្បាល គឺឱនក្បាលគោរព) ។
- សិរោឃាត ឬ - សិរោប្រហារ (--រ៉ោ--) ការវាយឬសំពងក្បាល ។
- សិរោធរា (--រ៉ោធៈរា) សរីរាវយវៈដែលទ្រក្បាល (ក) ។
- សិរោមណី ឬ - សិរោរ័ត្ន ចូឡាមណី, ស្នៀតសក់ដាំពេជ្រ ។ល។
-
សិរ --
(មើលក្នុងពាក្យ សិរ) ។
-
សិរមាន់
( ន.នាមសព្ទ )
[សេ--]
ឈ្មោះឈើធំមួយប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន (សរសេរជា សេរមាន់ ក៏មាន) ។ ឈ្មោះឈើតូចមួយប្រភេទ ដើមស្ទើរជាតិណជាតិ ផ្កាក្រហមស្រដៀងនឹងផ្កាច្បា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិរ ផង) ។
-
សិរស៍
[សេ]
or សិរ្ស, សិរ្ស៍
ដូចគ្នានឹង សិរ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
សិរិ
( កិ.កិរិយាសព្ទ )
[-រ៉ិ ]
រួម, រួបរួម, ផ្សំ, បូកផ្សំ : ដងប៉ាកកា ២០, ខ្មៅដៃ ២០, បន្ទាត់ ១០ សិរិត្រូវជា ៥០ ។
-
សិរី
( ន.នាមសព្ទ )
[--រ៉ី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រី) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះ , អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។
- សីរីភទ្រ (សិរ៉ីភ័ត) សេចក្ដីចម្រើនដោយសិរី ឬសិរីដ៏ចម្រើន : មានសិរីភទ្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា ។
- សិរីមន្ត (--ម៉ន់) ដែលមានសិរី; អ្នកមានសិរី (បើស្ត្រីជា សិរីមតី ឬ សិរីមន្តី) ។
- សិរីវិលាស វិលាសដ៏មានសិរី ។
- សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី ។
- សិរីសក្យមុនី ព្រះសក្យមុនីមានសិរី, ព្រះមានបុណ្យ ។
- សិរីសម្បត្តិ សម្បត្តិមានសិរី ។
- សិរីសយនា (--សៈយ៉ៈន៉ា) ដំណេកដ៏មានសិរី; ក្រឡាបន្ទំ ។
- សិរីសោភា លំអនៃសិរី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី ២ ន. ផង) ។
-
សិរី --
(មើលក្នុងពាក្យ សិរី) ។
-
សិរោ --
(មើលក្នុងពាក្យ សិរ) ។
-
សិរ្ស
[សេ ]
or សិរ្ស៍
ដូចគ្នានឹង សិរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary
-
សិរ
( n )
[see]
- detail »
head ; crest; summit, top, end; comb (of a rooster)
-
សិរស៍
- detail »
See: សិរ -
សិរិ
( n )
[seʔrəy]
- detail »
peace, rest
-
សិរិ
( n )
[seʔrəy]
- detail »
luck; good fortune, happiness; success; destiny, chance
-
សិរិ
( n )
[seʔrəy]
- detail »
power, wealth, ranking; progress, growth
-
សិរិ
( n )
[seʔrəy]
- detail »
glory, splendor
-
សិរិ
( n )
[seʔrəy]
- detail »
beauty, charm
-
សិរី
( v )
[seʔreʔ]
- detail »
to combine, unite, assemble; to add up
-
សិរីលង្កា
( n )
[seʔrəyleaŋkaa]
- detail »
Sri Lanka (formerly Ceylon)
-
សិរីសោភ័ណ
[seʔrəysaopʰoan]
- detail »