Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សែន

Chuon Nath's Khmer-Khmer Dictionary
  1. សែន ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    ចំនួន​ដប់​ហ្មឺន (១០០,០០០) : ប្រាក់​មួយ​សែន ។ គុ. ឬ កិ. វិ. (ព. ប្រ.) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែន​ក្រ, សែន​ពិបាក, សែន​ព្រួយ; សែន​ស្រណុក, សែន​សប្បាយ; សែន​ខឹង, សែន​ស្អប់, សែន​ស្ដាយ ។
  2. សែន ( កិ.កិរិយាសព្ទ )
    ដាក់​ភោជនាហារ​សំបូងសង្រូង​ចំពោះ​ទៅ​​មតក​បុគ្គល ឬ​ដាក់​ក្រយា​បូជា​ពោល​ពាក្យ​អំពាវនាវ​ចំពោះ​ខ្មោច​បិសាច : សែន​ខ្មោច, សែន​ដូនតា, សែន​ពែ, សែន​ព្រេន, សែន​អ្នកតា ។ ព. ប្រ. លប​សូក, ឲ្យ​សំណូក : ទាល់​តែ​សែន​ត្រូវ​ទើប​បាន​ស្រួល ។
  3. សែនត្វ័ន ( ន.នាមសព្ទ ) or #NAME?   ( ស.សៀម ( ភាសាសៀម ) )
    ផ្លិត​មូល ធ្វើ​ដោយ​សំពត់​ផ្កា​មាស​ឬ​ផ្កា​ប្រាក់​ជាដើម មាន​ដង​វែង​ក្ងក់​ខាង​ចុង ជា​គ្រឿង​បាំង​កម្តៅ​ថ្ងៃ​មិន​ឲ្យ​ចាំង​ត្រូវ សម្រាប់​ប្រើ​ក្នុង​ព្រះ​រាជ​ពិធី​ហែ​ធំ​ៗ : មាន​ចាមរ បៃមន់ សែនត្វ័ន ក្លស់​អភិរម្យ (ស. ហៅ ប័ងសូរ្យ៍ អ. ថ. បាំងស៊ូ៎ន “បាំង​ថ្ងៃ” ។
  4. សែនទ្វី ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ច្រើន, ក្រៃលែង, ទ្វេ​ឡើង​ជា​ពីរ : ទុក្ខ​សែនទ្វី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន ប. សំ. ផង) ។
  5. សែនបទ [សែន-ន៉ៈបត់]
    ដូច​គ្នា​នឹង សេនបទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បិច​ចៅក្រម) ។
  6. សែន្យ ( ន.នាមសព្ទ ) [សែន] or សែន្យា (សែន-យ៉ា)   ( បា. ឬ សំ. ក្ល.None )
    (សៃន្យ សែន-យ៉ៈ; សេនិយ) មនុស្ស​ក្នុង​កង​ទ័ព​ជើង​គោក; ទាហាន​ឬ​កង​ទ័ព​ជើង​គោក; ទាហាន​យាម (សេនីយ៍) : ស្ដេច​ត្រាស់​ឲ្យ​មេ​កំណែន ប្រមូល​ពួក​សែន្យ ឲ្យ​មក​ប្រជុំ​រួសរាន់ ។ សែន្យា​រាប់​រយ​រាប់​ពាន់ មូល​មក​ណែនណាន់ ករ​កាន់​អាវុធ​នានា ។
    - សែន្យានុភាព (សំ. សៃន្យ + អានុភាវ) អានុភាព​នៃ​សែន្យា ប្រើ​ក្លាយ​ជា ស្រែន្យ  ដូច សែ្រន្យ​សង្រ្គាម, ស្រែន្យានុជិត ជាដើម ។
Headley's Khmer-English Dictionary
  1. សែន [saen]   - detail »
    num.100,000
  2. សែន ( v ) [saen]   - detail »
    to sacrifice / make an offering (esp. of food to the spirits of the dead)
  3. សែន ( adv ) [saen]   - detail »
    very, extremely, too, many
    Eg. សែនក្រ: very poor
  4. សែន ( v ) [saen]   - detail »
    to bribe
  5. សែន ( n ) [saen]   - detail »
    fan or umbrella of decorated gold / silver cloth (it has a long handle curved at the end and is used to shade the king during ceremonial processions)

    Reference: សែនត្វ័ន
  6. សែន្យ ( n ) [saen]   - detail »
    infantry soldier, foot soldier, patrolling soldier
  7. សែន្យានុភាព ( n ) [saenyaanuʔpʰiep]   - detail »
    splendor / power of infantry


Prohok Solutions @2017 : Learn Khmer | Khmer Calendar