Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សៃយ

Chuon Nath's Khmer-Khmer Dictionary
  1. សៃយ ( គុ.គុនសព្ទ ) [សៃ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សេយ្យ; ឝ្រេយស៑) ប្រសើរ​វិសេស : គម្ពីរ​សៃយ, តម្រា​សៃយ គម្ពីរ​ឬ​តម្រា​ដ៏​ប្រសើរ​វិសេស (សម្ដី​ខ្មែរ​បុរាណ​ដែល​រាប់​អាន​លទ្ធិ​ព្រាហ្មណ៍ និយាយ​លើក​សរសើរ​លទ្ធិ​នេះ​ថា​ប្រសើរ​វិសេស; ខ្មែរ​សម័យ​ឥឡូវ​ក៏​នៅ​យល់​ថា សៃយ ជា​គម្ពីរ​ឬ​តម្រា​ព្រាហ្មណ៍​ដែរ​ប៉ុន្តែ​ជឿ​ថា​ពុំ​ប្រសើរ​ទៅ​វិញ ព្រោះ​យល់​ថា លទ្ធិ​ពុទ្ធ ប្រសើរ​ជាង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សៃ-យ៉ៈ, ដូច​ជា សៃយ​មន្ត, សៃយ​វេទ, សៃយ​សាស្រ្ត, សៃយ​សាសន៍ មន្ត, វិជ្ជា, គម្ពីរ, សាសន៍​ជា​លទ្ធិ​ព្រាហ្មណ៍ ឬ​ជា​លទ្ធិ​ដទៃ​ក្រៅ​ពី​លទ្ធិ​ពុទ្ធ (តាម​ជំនឿ​របស់​ខ្មែរ​សម័យ​បច្ចុប្បន្ន) ។ល។
Headley's Khmer-English Dictionary
  1. សៃយ ( adj ) [say]
    to be prominent, outstanding, exceptional; excellent, magnificent, superb
  2. សៃយា
    See: សយ្យា
  3. សៃយាសន៍
    See: សយ្យាសន៍
  4. សៃយ៉ឺន ( n ) [say yəən]
    kind of fishing device in the form of a basket or long cage. It is submerged vertically in deep water


Prohok Solutions @2017 : Learn Khmer | Khmer Calendar