Khmer Dictionary: សម្បួរ
Chuon Nath's Khmer-Khmer Dictionary
-
សម្បួរ
( ន.នាមសព្ទ )
or សំបួរ
ឈ្មោះឈើពួកមួយ មាន ៣ ប្រភេទ គឺ ១-
- សម្បួរកក់ សម្បួរដើមស្ទើរជាវល្លិមានបន្លា ផ្លែមានរសជូរ, ប្រើជាគ្រឿងកក់សក់ឬលាងជម្រះ, គេច្រើនយកផ្លែទុំក្រៀមមកដាក់ត្រាំក្នុងទឹកផ្តិល លាយជាមួយនឹងចំណិតផ្លែក្រូចសើច ហៅថា ទឹកសម្បួរ ប្រើជាទឹកមង្គលសម្រាប់ជជុះរលាស់ប្រោះព្រំជម្រះចង្រៃ (តាមលទ្ធិដែលធ្លាប់ប្រកាន់ជឿ); ២-
- សម្បួរទេស ឬ - សម្បួរប្រាក់ សម្បួរស្លឹកល្អិតៗ ផ្កាសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព កាលណារីកមានព័ណ៌ស, ត្រួយផ្កាផ្លែខ្ចី ប្រើជាអន្លក់ឬរបោយបាន, គេច្រើនដាំធ្វើជារបងភូមិលំនៅ; ៣-
- សម្បួរមាស សម្បួរដើមតូច ផ្កាតូចៗព័ណ៌លឿង ក្លិនក្រអូបឆ្ងិត, គេច្រើនដាំប្របមាត់ទ្វាររបងផ្ទះឬដាំធ្វើជារបងផ្ទះក៏មាន ។
Headley's Khmer-English Dictionary
-
No matching entries found!