Khmer Dictionary: សំឡេង
Chuon Nath's Khmer-Khmer Dictionary
-
សំឡេង
( ន.នាមសព្ទ )
សទ្ទជាតិដែលមកប៉ះសោតប្បសាទឲ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ :
-
- សំឡេងក្រអួន សំឡេងណែនធ្ងន់រំពង ។
- សំឡេងក្រអៅ ឬ--ក្រឪ សំឡេងលាន់ឮវ៉ៅគ្រលួច ។
- សំឡេងង៉េវ សំឡេងខ្សេវស្ដួចតូចឆ្មារ ។
- សំឡេងស្អា សំឡេងគគ្រាតមិនស្អាត ។ល។
Headley's Khmer-English Dictionary