Khmer Dictionary: ស្ករ
Chuon Nath's Khmer-Khmer Dictionary
-
ស្ករ
( ន.នាមសព្ទ )
វត្ថុមានរសផ្អែមកើតអំពីទឹកអំពៅ, ទឹកត្នោតជាដើម ដែលរំងាស់ឲ្យបានសាច់ (បា. សក្ខរា; សំ. ឝក៌រា ហៅចំពោះតែ ស្ករក្រាម) ។
- ស្ករក្រាម ស្ករអំពៅមានសាច់រឹងជាដុំៗ សណ្ឋានក្រួស ។
- ស្ករដូង ស្ករកើតពីទឹកផ្កាដូង (មិនសូវមាន) ។
- ស្ករត្នោត ស្ករកើតអំពីទឹកផ្កាត្នោត (ជារបរធំមួយរបស់ខ្មែរ) ។
- ស្ករទន្សែ ស្ករកើតពីទឹកផ្កាទន្សែ (ក្នុងកម្ពុជរដ្ឋមិនដែលធ្វើ) ។
- ស្ករផែន ស្ករដែលចាក់ជាផែន (កាលបើដាក់តម្រួតៗគ្នា ស្រាក់នឹងស្លឹកត្នោត ហៅថា ស្ករស្រាក់ ។
- ស្ករ-ស ស្ករអំពៅមានសាច់ស ។
- ស្ករអំពៅ ស្ករបន្ទះដែលកើតពីទឹកអំពៅ ។ល។ ព. ទ. បុ. ស្ករជិតស្រមោច ស្ត្រីជិតបុរស (ច្រើនតែប៉ះនាយប៉ះអាយ) ។
Headley's Khmer-English Dictionary