Khmer Dictionary: ស្គរ
Chuon Nath's Khmer-Khmer Dictionary
-
ស្គរ
( ន.នាមសព្ទ )
គ្រឿងទួងវាយដំឲ្យលាន់ឮសូររំពង ដាសដោយស្បែកតែម្ខាងឬទាំងពីរខាង, មានច្រើនបែប : ស្គរខ្មែរ ឬ ស្គរអារក្ស ស្គរមានរាងធំម្ខាងតូចម្ខាង ធ្វើដោយដីដុតដាសតែម្ខាង ដោយស្បែកពស់ប្រមោយដំរីឬស្បែកពស់ឯទៀត ក៏បានខ្លះ ។
- ស្គរជ័យ ស្គរសម្រាប់ទួងយកជ័យ, ស្គរទ័ព ។
- ស្គរធំ ស្គរមានរាងធំ ធ្វើដោយឈើលុង ដាសស្បែកគោទាំងពីរខាងសម្រាប់វាយប្រាប់យាម, វាយឲ្យសញ្ញាគ្នា ឬប្រើក្នុងវង់ភ្លេងពិណពាទ្យ ។ល។
Headley's Khmer-English Dictionary