Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ដាយ

Chuon Nath's Khmer-Khmer Dictionary
  1. ស្ដាយ ( កិ.កិរិយាសព្ទ ) [ជើង ដ]
    នឹក​អាល័យ, នឹក​ឃើញ​ហើយ​មិន​អស់​ចិត្ត មិន​អស់​អាល័យ, ជំពាក់​ដោយ​អាល័យ : ស្ដាយ​ទ្រព្យ; ខ្ញុំ​ស្ដាយ​ណាស់​ដោយ​មិន​បាន​ទៅ ... ។
    - ស្ដាយ​ក្រោយ នឹក​ឃើញ​ហើយ​ស្ដាយ​ជា​ខាង​ក្រោយ, កើត​ក្ដៅ​ក្រហាយ​ចិត្ត​ជា​ខាង​ក្រោយ ។
    - ស្ដាយ​គំនិត នឹក​តូច​ចិត្ត ព្រោះ​ធ្លោយ​ហួស​ទៅ​ហើយ ។
    - ស្ដាយ​ស្រណោះ នឹក​អាឡោះអាល័យ ស្រណោះ​ដល់... ។ល។ (បើ​គ្រាន់​តែ ស្ដាយ  ឥត​មាន​ការ​យំ​សោក​ផង​ទេ កុំ​ប្រើ​ពាក្យ​ថា សោក​ស្ដាយ  ត្រូវ​ប្រើ​ត្រឹម​តែ ស្ដាយ, នឹក​ស្ដាយ, គួរ​ស្ដាយ, គួរ​ឲ្យ​ស្ដាយ  ប៉ុណ្ណេះ​បាន​ហើយ : ខ្ញុំ​នឹក​ស្ដាយ​ណាស់) ។
Headley's Khmer-English Dictionary
  1. ស្ដាយ ( v ) [sdaay]
    to regret, be sorry (that something happened); to pity, feel sorry for; to repent


Prohok Solutions @2017 : Learn Khmer | Khmer Calendar