Khmer Dictionary: ស្ដី
Chuon Nath's Khmer-Khmer Dictionary
-
ស្ដី
( កិ.កិរិយាសព្ទ ) [ជើង ដ]
និយាយ, ថា : សួរមិនស្ដី សួរមិននិយាយ ។ រក, ពឹងរក, រកគេ : ស្ដីគេឲ្យចាំផ្ទះ ។
- ស្ដីជេរ ឬ - ជេរស្ដី ជេរបន្ទោសស្ដីប្រដៅ ។
- ស្ដីថា ស្ដីប្រដៅ, ដាស់តឿនក្រើនរំឭក ។
- ស្ដីប្រដៅ ទូន្មានប្រដៅ ។
- ស្ដីប្រពន្ធ ដណ្ដឹងប្រពន្ធ ។
- ស្ដីឲ្យ ថាឲ្យ, បន្ទោសនៅមុខ ។
- មិនស្ដី រកគ្នា ឬ មិនស្ដីនឹងគ្នា តមមាត់មិននិយាយគ្នា ។ល។
-
ស្ដី
( ន.នាមសព្ទ ) [ជើង ដ]
ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងធ្នង់ តែតូចៗជាងស្លឹកធ្នង់បន្តិច ច្រើនដុះនៅក្បែរមាត់ទន្លេ, មាត់ព្រែក, មាត់ស្ទឹង : ដើមស្ដី ។
Headley's Khmer-English Dictionary
-
ស្ដី
( n ) [sdəy]
kind of large tree (Altingia sp. or Crudia chrysantha, that grows commonly near running water)
-
ស្ដី
[sdəy]
, អ្វី
See: ស្អី -
ស្ដី
( v ) [sdəy]
to say, tell, speak, talk; to address; to declare, inform, announce
-
ស្ដី
( v ) [sdəy]
to ask (someone to do something as a favor); to request to look for
-
ស្ដី
( v ) [sdəy]
to scold, reprimand, rebuke; to blame
-
ស្ដី
( prenp ) [sdəy]
about, concerning, relative to