Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្នេហ៍

Chuon Nath's Khmer-Khmer Dictionary
  1. ស្នេហ៍ ( កិ.កិរិយាសព្ទ ) [ស្នែ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ស្នេហ; សិនេហ ឬ ស្នេហ ដូច សំ. ដែរ) ស្រឡាញ់, ស្រឡាញ់​ជាប់​ចិត្ត ស្អិត​ល្មួត​ដូច​ជា​ជ័រ : គេ​មិន​ស្នេហ៍​បន្តិចបន្តួច​មក​រក​ខ្ញុំ​ទេ ។
    - ស្នេហ៍​ស្និទ្ធ ស្រឡាញ់​ស្និទ្ធ​ស្អិត​ល្មួត​ជាប់​ចិត្ត​នឹក​ជានិច្ច ។ល។
  2. ស្នេហ៍ ( ន.នាមសព្ទ ) [ស្នែ]
    (ដូច​គ្នា​នឹង សិនេហ ដែរ) ។ ឈ្មោះ​ទុព្វិជ្ជា​មួយ​ប្រភេទ​ជា​វិជ្ជា​លាមក ជា​វិជ្ជា​មិន​ចេញ​មុខ... ។
    - ស្នេហ៍​មុខ ឈ្មោះ​ទុព្វិជ្ជា​នោះ​ដែរ​ប៉ុន្តែ​មាន​លក្ខណៈ​ផ្សេង (មិន​បាច់​បញ្ចេញ​អត្ថន័យ) ។
    - ស្នេហ៍​ស្នង សេចក្ដី​ជាប់​ចិត្ត​ស្អិត​ក្រៃ​ពេក​ដោយ​អាច​នឹង​ចេញ​ខ្លួន​ស្នង​គេ​បាន ។ (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : ឱមាស​ស្នេហ៍​ស្នង ម្ដេច​ក៏​ឲ្យ​បង ទទួល​រង​ទុក្ខ ចំណង់​បើ​ដល់ ទៅ​ពេល​ខាង​មុខ សម​នឹង​ផ្ដល់​ទុក្ខ ជាង​នេះ​ទេ​ដឹង​? ... ។ ព. ទ. បុ. ថា : ស្នេហ៍​ពុំ​ស្មើ​ស្និទ្ធ ស្រឡាញ់​ផ្តេកផ្តិត ពុំ​ស្មើ​សង្រ្គោះ មាន​អត្ថន័យ​ថា ការ​ដាក់​ស្នេហ៍ ពុំ​ស្មើ​នឹង​សេចក្ដី​ស្និទ្ធស្នាល​ត្រអាល​រក​គ្នា​ទេ, ការ​ស្រឡាញ់​ផ្តេកផ្តិត ប៉ុន្តែ​ពុំ​សង្រ្គោះ​គ្នា​សោះ​ក៏​ពុំ​រាប់​ថា​ជា​ការ​ស្រឡាញ់​គ្នា​ឡើយ ។ល។
Headley's Khmer-English Dictionary
  1. ស្នេហ៍ ( v ) [snae]
    to love.
  2. ស្នេហ៍ ( adj ) [snae]
    to be beloved (esp. of a woman).
  3. ស្នេហ៍ ( n ) [snae]
    love, affection; friendship; attachment
    Eg. ស្រីនេះសំបូរស្នេហ៍: this girl is very popular / fascinating
  4. ស្នេហ៍ ( n ) [snae]
    sticky / gluey resin, viscous oil
  5. ស្នេហ៍ ( n ) [snae]
    love charm / spell / potion


Prohok Solutions @2017 : Learn Khmer | Khmer Calendar