Khmer Dictionary: ស្មា
Chuon Nath's Khmer-Khmer Dictionary
-
ស្មា
( ន.នាមសព្ទ )
ប៉ែកអវយវៈត្រង់ខាងលើគល់ដៃមនុស្សឬត្រង់ខាងលើគល់ជើងមុខសត្វតិរច្ឆាន : ស្មាគាង, ស្មាច្រឺប, ស្មាដាក់, ស្មាពូន ។ ព. ទ. បុ. មើលស្មាសិន សឹមឲ្យអម្រែក ត្រូវពិនិត្យមើលឲ្យច្បាស់សិនសឹមដាក់ការឲ្យធ្វើ ។ លើកអម្រែកមិនប្រមាណនឹងស្មា មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ចាស់ទុំលោកថា អម្រែកនិងស្មា ត្រូវស្រែកសួរគ្នា ថាអញនិងឯង ពុំក្រែងចេស្ដា ឯងធ្ងន់ប៉ុនណា អញខ្លាំងប៉ុននោះ ។ បើឯងធ្ងន់ជាង សង្កត់អញភ្លាង អញចាញ់ឯងស្មោះ បើអញខ្លាំងជាង អញរែករត់ផ្លោះ លឿនស្លៅឥតខ្ចោះ ហៅថាអញឈ្នះ ។
Headley's Khmer-English Dictionary
-
ស្មា
( n ) [smaa]
shoulder
Eg. អាវុធលើស្មា ... ស្តាំ!: Right shoulder ... arms! -
ស្មាក្តី
( n ) [smaakdəy]
lawyer, attorney-at-law
-
ស្មាគម
See: សមាគម -
ស្មាច់
( v ) [smac]
to mold items using some plastic substance such as clay / papier-mach
-
ស្មាច់
( n ) [smac]
kind of tree (Jambolifera resinosa or Melaleuca leucadendron; the bark and resin are used to make torches and the young shoots are edible)
-
ស្មាជិក
See: សមាជិក -
ស្មាញ
( adj ) [smaaɲ]
to be tightly intertwined / entangled; mixed up; luxuriant
-
ស្មាញ
( adj ) [smaaɲ]
to be indecisive
-
ស្មាញ
( adj ) [smaaɲ]
to be stingy
-
ស្មាទាន
( adj ) [smaatien]
to be contributing; contributed