Khmer Dictionary: ស្រាក
Chuon Nath's Khmer-Khmer Dictionary
-
ស្រាក
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្រាក៑ កិ. វិ. “ដោយឆាប់, ភ្លាម”) បានអន់; ស្រាល, ធូរស្រាល : ស្រាកឈឺ, ស្រាកកំហឹង, ភ្លៀងឥតស្រាក ។
- ស្រាកស្រាន្ត ស្រាកអស់កម្លាំង, អន់អស់កម្លាំង; អន់ឈឺ, បានអន់គ្រាន់បើ, បានធូរស្រាលគ្រាន់បើម្ដងៗ (ច្រើននិយាយតែពីជំងឺ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រាន្ត>ស្រាន្ត ផង) ។
-
ស្រាក់
( កិ.កិរិយាសព្ទ )
ដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត : ស្រាក់ស្ករផែន, ស្រាក់ចាន ។ ចងរុំប្រទាក់ឆ្វាក់ឲ្យណែន : ស្រាក់ដៃនឹងចូលដាល់ ។
-
ស្រាក់
( ន.នាមសព្ទ )
អ្វីៗដែលដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត : ស្ករមួយស្រាក់, ចានពីរស្រាក់ ។ ឈ្មោះចានមួយប្រភេទមានត្រចៀកទាំងពីរខាងសម្រាប់ស៊កដាក់តម្រួតលើគ្នាក្នុងដៃយួរ : ម្ហូបមួយចានស្រាក់ ។ គុ. ដែលចងជាស្រាក់ : ស្ករស្រាក់ ស្ករផែនដែលដាក់តម្រួតៗគ្នាខ្ចប់ដោយស្លឹកត្នោតចងរុំ ។
-
ស្រាក់ៗ
( កិ.កិរិយាសព្ទ )
ដែលហៀរហូរស្រក់រឿយៗមិនដាច់ : បែកញើសស្រាក់ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សស្រាក់ ផង) ។
Headley's Khmer-English Dictionary
-
ស្រាក
( v )
[sraak]
- detail »
to diminish, abate, lessen, slow down, pause; calm down; to cease, take a break.
-
ស្រាក
( adj )
[sraak]
- detail »
to be quiet, calm; rested; diminished
-
ស្រាក់
( adv )
[srak]
- detail »
readily, obviously; clearly
-
ស្រាក់
( v )
[srak]
- detail »
to stack, pile up; to tie something together in a pile; to pile things on top of one another and then wrap the whole pile up; to wrap and tie up.
-
ស្រាក់
( adj )
[srak]
- detail »
to be tied up a pile.
-
ស្រាក់
( n. & clf. )
[srak]
- detail »
pile / stack of objects wrapped / tied together eg. ចានមួយស្រាក់ tied up pile of dishes (see can ស្រាក់ ) [plate 10]
-
ស្រាក់ៗ
( adv )
[srak - srak]
- detail »
(sweating) profusely; (dripping) abundantly