Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សេរី

Chuon Nath's Khmer-Khmer Dictionary
  1. សេរី ( ន.នាមសព្ទ ) [សេរ៉ី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< សេរ “សិទ្ធិ​ឬ​អំណាច​លើ​ខ្លួន” + ឦ (បច្ច័យ) “មាន”; ស្វៃរិន៑ < ស្វៃរ + ឥន៑) អ្នក​ដែល​មាន​អំណាច​លើ​ខ្លួន, អត្តាធីន (ព. ផ្ទ. អសេរី, អនត្តាធីន, បរាធីន); បើ​ស្ត្រី​ជា សេរិនី (ប. ព. សេរ គុ. ឬ ន. ផង) ។
    - សេរីកា ការ​ដោះ​ខ្លួន​ឲ្យ​រួច, ការ​ធ្វើ​ខ្លួន​ឲ្យ​មាន​សេរីភាព, ការ​រំដោះ​ចេញ​ឲ្យ​ផុត​ស្រឡះ​ពី​អំណាច​របស់​ជន​ដទៃ ។
    - សេរី​បទេស ឬ - ស្វៃរី​ប្រទេស (បា. សេរិ--; សំ. ស្វៃរិ--) ប្រទេស​ឯករាជ្យ​ដែល​មាន​អំណាច​ពេញ​ទី ។
    - សេរី​ភាព ឬ - ស្វៃរី​ភាព (បា. សេរិភាវ; សំ. ស្វៃរិ​ភាវ) អំណាច​ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត ប៉ុន្តែ​ក្រោម​ច្បាប់, អំណាច​ពេញ​ទី (ប៉ុន្តែ​មាន​មាត្រា​ច្បាប់​ជា​គោល​ដែរ) : មាន​សេរី​ភាព, ចិញ្ចឹម​ជីវិត​ដោយ​សេរី​ភាព, នៅ​ដោយ​សេរី​ភាព, ទៅ​មក​ដោយ​សេរី​ភាព ។
    - សេរី​រដ្ឋ រដ្ឋ​សេរី, រដ្ឋ​ដែល​មាន​សេរី​ភាព​ឬ​អំណាច​ពេញ​ទី, រដ្ឋ​ឯករាជ្យ ។ល។
Headley's Khmer-English Dictionary
  1. សេរី ( adj ) [seerəy]   - detail »
    to be free.
  2. សេរី ( n ) [seerəy]   - detail »
    free person, independent person, person who controls his / her own destiny
  3. សេរី ( adj ) [seerəy]   - detail »
    to be disobedient; to do something without permission (esp. KR usage)


Prohok Solutions @2017 : Learn Khmer | Khmer Calendar